បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់មួយកាលពីថ្ងៃពុធ ដោយទាំងក្រុងមូស្គូ និងក្រុងគៀវ បញ្ជាក់ពីការដោះដូរនេះដូចគ្នាផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរុស្ស៊ីសរុបចំនួន ១៩៥នាក់បានវិលត្រឡប់មកផ្ទះវិញ ពីទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន ជាលទ្ធផលនៃការចរចា ខណៈដែលកងពលចំនួន ១០៥នាក់ ដូចគ្នាត្រូវបានប្រគល់ទៅឱ្យទីក្រុងគៀវ។ ការដោះដូរនេះគឺធំបំផុតរហូតមកដល់ពេលនេះ ចាប់តាំងពីជម្លោះរវាងប្រទេសទាំងពីរចាប់ផ្ដើមមក។
ក្រសួងបាននិយាយថា ទាហានរុស្ស៊ីដែលត្រូវបានដោះលែង ដែលស្ថិតក្រោម គ្រោះថ្នាក់ដល់ជីវិត ក្នុងការជាប់ជាឈ្លើយនោះ នឹងត្រូវហោះហើរទៅកាន់ទីក្រុងមូស្គូ ដើម្បីព្យាបាល និងស្តារនីតិសម្បទាឡើងវិញហើយបន្ថែមថា ពួកគេកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត និងជំនួយផ្លូវចិត្តរួចហើយ។
គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក៏បានបញ្ជាក់ពីការដោះដូរនេះផងដែរ ប៉ុន្តែបានផ្តល់នូវតួលេខខុសគ្នាខ្លះ អំពីយោធាអ៊ុយក្រែនដែលត្រូវបានដោះលែង៕
ប្រែសម្រួល៖ ស៊ុន លី