ព័ត៌មានអន្តរជាតិ

អ្នកជំនាញច្បាប់ ម្នាក់របស់ថៃ រិះគន់ពីភាពអាម៉ាស របស់បក្ស Move Forward ដែលលុបចោលគោល នយោបាយកែប្រែច្បាប់ ប្រមាថព្រះមហាក្សត្រ

Xinhua

បរទេស៖ គណបក្សប្រឆាំង ដ៏សំខាន់របស់ប្រទេសថៃ គឺគណបក្ស Move Forward នៅថ្ងៃសុក្រ បានទទួលរងការវាយប្រហារ យ៉ាងខ្លាំងពីអ្នកណែនាំ របស់ខ្លួន គឺលោក Piyabutr Saengkanokkul បន្ទាប់ពីសេចក្តីថ្លែងការណ៍ គោលនយោបាយ របស់គណបក្សស្តីពីច្បាប់ស្តីពីការ ប្រមាថព្រះមហាក្សត្រ ត្រូវបានលុបចេញ ពីគេហទំព័រផ្លូវការរបស់គណបក្ស បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Piyabutr ដែលសាស្ត្រាចារ្យច្បាប់ បានហៅចំណាត់ការ របស់គណបក្ស Move Forward ថា «ជាទង្វើដ៏អាម៉ាស និងចុះចូល» ដោយនិយាយថា តុលាការមិនបានបញ្ជាឱ្យដកចេញនោះទេ។

នៅក្នុងការបង្ហោះ Facebook របស់លោកនៅថ្ងៃសុក្រ លោក Piyabutr បានសរសេរថា តុលាការបានបញ្ជាឱ្យគណបក្ស Move Forward និងអតីតមេដឹកនាំរបស់ខ្លួន លោក Pita Limjaroenrat បញ្ឈប់យុទ្ធនាការសម្រាប់ការលុបមាត្រា ១១២ ដែលត្រូវបានគេស្គាល់ថា ជាច្បាប់ប្រមាថ ព្រះមហាក្សត្រ នៃក្រមព្រហ្មទណ្ឌ ។ តុលាការបានហាមឃាត់ការស្វែងរកការកែប្រែប្រយោគតាមរយៈ “នីតិវិធីច្បាប់មិនស្របច្បាប់ណាមួយ”។

អ្នកជំនាញច្បាប់រូបនេះបាននិយាយថា ចំណុចទីពីរ នៃសេចក្តីសម្រេចអាចបង្កប់ន័យថា វិសោធនកម្មមិនគួរពាក់ព័ន្ធ នឹងការដកឃ្លាជំពូកច្បាប់ ចេញពីជំពូកសន្តិសុខជាតិ អនុញ្ញាតឱ្យមានការដោះស្រាយ នៅក្រៅតុលាការ កំណត់ហេតុផលលើកលែងទោស ឬតម្រូវឱ្យមានតែឯកសារ របស់ការិយាល័យរាជវាំងបណ្តឹង ប្រឆាំងនឹងអ្នកបំពានច្បាប់ ។

ការផ្លាស់ប្តូរទាំងនោះត្រូវបានរួមបញ្ចូល នៅក្នុងសេចក្តីព្រាងច្បាប់របស់គណបក្ស Move Forward ដើម្បីកែប្រែមាត្រា 112។

លោក Piyabutr បន្តថា តើនៅត្រង់ចំណុចណា ដែលតុលាការបានបង្គាប់ឲ្យ ដកគោលការណ៍ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ចេញពីគេហទំព័របក្ស? ទស្សនៈរបស់ខ្ញុំគឺថា ទោះបីជាអ្នកដកវាចេញទាំងអស់ ក៏ដោយ ក៏តុលាការនៅតែអាចបញ្ជាឱ្យរំលាយ [គណបក្ស] បានដែរ ប្រសិនបើពួកគេចង់» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top