ព័ត៌មានអន្តរជាតិ

បារាំង សារភាពថាមានពលរដ្ឋរបស់ខ្លួន ស្លាប់នៅក្នុងប្រទេសអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលបារាំងបានអះអាង កាលពីថ្ងៃសុក្រថា ជនជាតិបារាំងពីរនាក់បានស្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួស ក្នុងសប្តាហ៍នេះនៅក្នុងប្រទេសអ៊ុយក្រែន ដែលពួកគេ​ជា​បុគ្គលិក​នៃអង្គការមនុស្សធម៌។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក Stephane Sejourne ដែល​បាន​អះអាង​ថា​ឧប្បត្តិហេតុ​នេះ ​គឺ​ជា​ឧទាហរណ៍​មួយ ​នៃភាព​ព្រៃផ្សៃ​របស់​រុស្ស៊ី។

បុគ្គលិក​មនុស្សធម៌​ជនជាតិ​បារាំង​ពីរ​នាក់​ បាន​ចំណាយ​មួយ​ជីវិត​សម្រាប់​ការ​ប្តេជ្ញាចិត្ត​ របស់​ពួកគេ​ចំពោះ​ជនជាតិ​អ៊ុយក្រែន នេះបើយោងតាមការ Sejourne បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ។

សារស្រដៀងគ្នានេះ បានមកពីប្រធានាធិបតីបារាំង Emmanuel Macron ដែលបាននិយាយថា ក្រុមការងារអ្នកស្ម័គ្រចិត្តទាំងនោះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់រុស្ស៊ីហើយសកម្មភាពនេះគួរតែត្រូវបាន​ ថ្កោលទោស​ពីព្រោះថាវាគឺជាទង្វើ​កំសាក និង​មិន​សក្តិសម។

ខណៈពេលដែលរដ្ឋាភិបាលបារាំង មិនបានបង្ហាញពីព័ត៌មានលម្អិតបន្ថែមទៀត នៃកិច្ចការនេះ គេជឿជាក់ថា វាបានកើតឡើងនៅក្នុងការវាយប្រហារមួយ ដែលបានសម្លាប់ពលរដ្ឋស៊ីវិលដែលបាន កើតឡើងនៅដើមសប្តាហ៍នេះនៅទីក្រុង Kherson ៕

ប្រែសម្រួល៖ ស៊ុន លី

To Top