បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅពេលកំពុង និយាយនៅឯវេទិកា អ្វីគ្រប់យ៉ាង ដើម្បីជ័យជំនះក្នុងទីក្រុង Tula កាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធ នៃប្រទេស អ៊ុយក្រែន បានប្រែក្លាយទៅជាអង្គការភេរវករ ដែលមានចេតនាវាយប្រហារ លើអ្វីទាំងអស់ សូម្បីតែរថយន្តសង្គ្រោះបន្ទាន់។
មេដឹកនាំរុស្សីរូបនេះ កំពុងធ្វើអត្ថាធិប្បាយលើការ វាយប្រហារ ដែលធ្វើឡើងដោយយោធាអ៊ុយក្រែន លើតំបន់លំនៅដ្ឋាន នៃទីក្រុងរុស្ស៊ី ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលនាំឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតជាច្រើននាក់។
ក្នុងការវាយប្រហារមួយ កាលពីថ្ងៃទី ២០ ខែមករា ក្រុមពេទ្យដែលធ្វើការនៅក្នុងទីក្រុង Gorlovka បានរងរបួស ខណៈកំពុងព្យាយាមផ្តល់ជំនួយដល់ជនរងគ្រោះបន្ទាប់ពីការបាញ់ផ្លោងលើកមុន ។
នៅថ្ងៃទី១២ខែមករា គ្រូពេទ្យម្នាក់ទៀត ក៏ត្រូវបាន សម្លាប់ផងដែរ ក្នុងអំឡុងពេល នៃការវាយប្រហារ របស់អ៊ុយក្រែន លើកងពលតូចរថយន្តសង្គ្រោះបន្ទាន់ នៅក្នុងទីក្រុងតែមួយ។
លោក Putin បាននិយាយថា នេះគឺជាអ្វីដែលហៅថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រែទៅជាអង្គការភេរវករ ដែលវាយប្រហារសូម្បីតែ ទៅរថយន្តសង្គ្រោះ៕
ប្រែសម្រួល៖ស៊ុនលី