ព័ត៌មានអន្តរជាតិ

អាមេរិក និង​អង់គ្លេស វាយប្រហារគោលដៅ ចំនួន៣៦ របស់ក្រុមឧទ្ទាមហួធី ក្នុងប្រទេស យេម៉ែន

បរទេស ៖ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាស និងតាមសមុទ្ររួមគ្នាជាបន្តបន្ទាប់ប្រឆាំង នឹងគោលដៅយ៉ាងហោចណាស់ ៣៦ នៅទីតាំងចំនួន ១៣ នៅទូទាំងប្រទេសយេម៉ែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រតិបត្តិការរួមគ្នានេះ ធ្វើឡើងដោយមីស៊ីល Tomahawk ដែលបាញ់ចេញពីនាវាកងទ័ពជើងទឹកអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែក F/A-18 បាញ់ចេញពីនាវាផ្ទុកយន្តហោះ USS Eisenhower។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការវាយឆ្មក់បានកំណត់គោលដៅ “កន្លែងផ្ទុកក្រោមដីជាច្រើន, កន្លែងបញ្ជា និងការគ្រប់គ្រង ប្រព័ន្ធមីស៊ីល កន្លែងផ្ទុកយន្តហោះគ្មានមនុស្សបើក (UAV) និងកន្លែងប្រតិបត្តិការ រ៉ាដា និងឧទ្ធម្ភាគចក្រ”។

ផ្ទាំងពាណិជ្ជកម្ម

CENTCOM បាននិយាយទៀតថា “ការវាយប្រហារទាំងនេះ មានគោលបំណងធ្វើឱ្យខូចសមត្ថភាពរបស់ក្រុមឧទ្ទាម ហួធី ដែលត្រូវបានប្រើ ដើម្បីបន្តការវាយប្រហារ ដោយមិនប្រុងប្រយ័ត្ន និងខុសច្បាប់របស់ពួកគេលើនាវាអាមេរិក និងចក្រភពអង់គ្លេស ក៏ដូចជាការដឹកជញ្ជូនពាណិជ្ជកម្មអន្តរជាតិ” ផ្សេងទៀត។

នៅព្រឹកថ្ងៃសៅរ៍ អាមេរិកបានវាយប្រហារ ទីតាំងចំនួនប្រាំមួយ ក្នុងប្រទេសយេម៉ែន ដោយបញ្ជាក់ថា ទីតាំងទាំងនោះមានផ្ទុកកាំជ្រួច Cruise ដែលក្រុមឧទ្ទាមហួធី ដែលគ្រោងនឹងបាញ់បង្ហោះ ទៅលើកប៉ាល់ក្នុងសមុទ្រក្រហម ។ នេះបលតាមបញ្ជាការកណ្តាលរបស់អាមេរិកបានរាយការណ៍នៅលើ X (អតីត Twitter) ៕
ប្រែសម្រួលៈ ណៃ តុលា

To Top