ព័ត៌មានអន្តរជាតិ

អ្នកស្លាប់កើនដល់២៨នាក់ ក្នុងហេតុការណ៍វាយប្រហារ ដោយមីស៊ីលអ៊ុយក្រែន លើទឹកដីរុស្សី

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលមួយគ្រាប់របស់អ៊ុយក្រែនទៅលើទីក្រុង Lisichansk ក្នុងទឹកដីសាធារណរដ្ឋប្រជាមានិត Lugansk (LPR) នៃប្រទេសរុស្ស៊ីបានកើនឡើងដល់ ២៨នាក់ហើយ ។

ការវាយប្រហារលើហាងនំប៉័ងមួយបានកើតឡើងក្នុងអំឡុងពេលដ៏មមាញឹកកាលពីថ្ងៃសៅរ៍ ដោយបានបំផ្លាញផ្នែកខ្លះនៃអគារ។ប្រភពនៅក្នុងគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាការទម្លាក់គ្រាប់បែកនេះទំនងជាធ្វើឡើងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយលោកខាងលិច។

ប្រធានស្តីទីនៃសាធារណរដ្ឋ LPR លោក Leonid Pasechnik បានសរសេរនៅលើ Telegram កាលពីថ្ងៃអាទិត្យថា៖ជាលទ្ធផលនៃការវាយប្រហារលើហាងនំប៉័ងមួយដោយអ្នកជាតិនិយមអ៊ុយក្រែន ជនស៊ីវិល២៨នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារម្នាក់ផងដែរ ។

ក្រសួងទទួលបន្ទុកកិច្ចការងារ​គ្រាអាសន្ន​រុស្ស៊ី ​បាន​ផ្តល់​តួលេខ​ស្រដៀង​គ្នា​ នៃ​អ្នក​ស្លាប់​និង​របួស។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការនៅនឹងកន្លែងពេញមួយយប់ ដោយបានរុះរើ៦៥ភាគរយ នៃអគារដែលរងការខូចខាត ដោយបន្ថែមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត៕ ប្រែសម្រួល៖ស៊ុនលី

To Top