បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាវាផ្ទុកយន្តហោះ Royal Navy HMS Queen Elizabeth នឹងបានត្រឹមខកខានចូលរួមសមយុទ្ធយោធារបស់អង្គការណាតូដែលជាសមយុទ្ធដ៏សំខាន់នាពេលខាងមុខ។
តាមផែនការនាវាផ្ទុកយន្តហោះដ៏ធំនេះ នឹងត្រូវដឹកនាំគេក្នុងសមយុទ្ធនេះផងដែរប៉ុន្តែបែរជាខកខានទៅវិញ បន្ទាប់ពីទទួលរងនូវបញ្ហា ដែលមិនបានរំពឹងទុកនៅក្នុងផ្នែកមួយ នៃ ស្លាបចក្ររបស់ខ្លួនបន្តិចប៉ុណ្ណោះ មុនពេលការចាកចេញដែលបានគ្រោងទុក។
ការអាប់ដេតនេះត្រូវបានប្រកាសដោយកងកម្លាំងកងទ័ពជើងទឹកអង់គ្លេស Royal Navy កាលពីថ្ងៃអាទិត្យ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអង់គ្លេសនឹងបញ្ជូននាវាត្រកូលជាមួយគ្នាជាមួយនឹងនាវាផ្ទុកយន្តហោះ HMS Prince of Walesទៅជំនួសវិញក្នុងព្រឹត្តិការណ៍នេះ។
គួរឲ្យដឹងដែរថា សមយុទ្ធពហុភាគីដ៏ធំរបស់ណាតូ បានចាប់ផ្តើម នៅចុងខែមករា ហើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៤បានក្លាយជាល្បែងសង្គ្រាមដ៏ធំបំផុតដែលរៀបចំដោយប្លុកណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនធ្លាប់មានចាប់តាំងពីសម័យសង្រ្គាមត្រជាក់៕ ប្រែសម្រួល៖ស៊ុនលី