បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump បានសរសើរអតីតប្រធានាធិបតីអាមេរិក Dwight D. Eisenhower ចំពោះការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយលោកបានធ្វើការអះអាងម្តងទៀតថា លោកនឹងដាក់ពង្រាយយុទ្ធសាស្ត្រស្រដៀងគ្នានេះ ប្រសិនបើជាប់ឆ្នោតឡើងវិញនៅឆ្នាំនេះ។
លោក Trump បានប្រាប់ Fox News និងលោកស្រីMaria Bartiromo នៅក្នុងបទសម្ភាសន៍មួយដែលបាន ចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖ លោក Eisenhower គឺ ខ្លាំងណាស់លើការនិរទេស។
យុទ្ធនាការបណ្តេញចេញតាមបែបយោធា របស់អតីតមេដឹកនាំអាមេរិកនៅរដូវក្តៅឆ្នាំ១៩៥៣ នោះធ្លាប់បានធ្វើឲ្យប៉ះពាល់ ដល់មនុស្សរហូតដល់១,៣ លាននាក់ ដោយធ្វើឱ្យកម្មវិធីនេះក្លាយ ជាប្រភេទដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកខណៈដែលលោក Trump កំពុងស្វែងរកផែនការធ្វើឲ្យកាន់តែធំជាងលោក Eisenhower ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតក្នុងខែវិច្ឆិកាឆ្នាំនេះ។
រំលឹកដែរថាដោយសារតែ ការប្រើប្រាស់គោលនយោបាប្រឆាំងនឹង ជនអន្តោប្រវេសន៍បានជួយនាំលោក Trump ទៅរកភាពជោគជ័យនៃការបោះឆ្នោតក្នុងឆ្នាំ ២០១៦រួចម្តងហើយហើយអ្នកនាំមុខ ខាងគណបក្សសាធារណរដ្ឋបានធ្វើឱ្យបញ្ហានេះ ជាផ្នែកមួយនៃការដេញថ្លៃបច្ចុប្បន្ន របស់គាត់សម្រាប់ការវិលត្រឡប់ ទៅកាន់សេតវិមានវិញ ៕
ប្រែសម្រួល៖ ស៊ុន លី