ព័ត៌មានអន្តរជាតិ

ឥណ្ឌា ដោះលែងសត្វព្រាបមួយក្បាល បន្ទាប់ពីចាប់ទុកអស់៨ខែ សង្ស័យថា ធ្វើប្រតិបត្តិការចារកម្មឱ្យប្រទេសចិន

RT News
" "

បរទេស៖ ក្រុមសិទ្ធិសត្វបាននិយាយថា សត្វព្រាបមួយក្បាលដែលត្រូវបាន គេសង្ស័យថា បានធ្វើប្រតិបត្តិការចារកម្មក្នុងនាម សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានដោះលែងដោយមន្ត្រីឥណ្ឌា បន្ទាប់ពីការឃុំខ្លួនរយៈពេល ៨ខែ បន្ទាប់ពីមានអន្តរាគមន៍ពីអង្គការ PETA ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា បក្សីនេះត្រូវបានគេចាប់ឃុំកាលពីខែឧសភាឆ្នាំមុន នៅជិតកំពង់ផែមួយក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា បន្ទាប់ពីវាត្រូវបានគេរកឃើញថា មានពាក់ចិញ្ចៀនពីរនៅលើជើងរបស់វា ជាមួយនឹងពាក្យដែលមើលទៅហាក់ដូចជា ភាសាចិនចារនៅលើស្លាបរបស់វា ដែលជំរុញឱ្យមានការព្រួយបារម្ភអំពី ការជាប់ពាក់ព័ន្ធដែលអាច កើតមាននៅក្នុងរឿងចារកម្ម លួចយកការណ៍។

" "

ទោះបីជាយ៉ាងណាក៏ដោយ ទីបំផុតវាត្រូវបានគេកំណត់ថា សត្វព្រាបមិនមានចេតនាទុច្ចរិតចំពោះរដ្ឋឥណ្ឌាទេ ហើយតាមពិតវាគឺជាបក្សីត្រូវបាន គេយកទៅប្រណាំងចំហរហោះឆ្លងទឹកពីកោះតៃវ៉ាន់ ហើយដែលវាបានហោះរត់គេចខ្លួន និងធ្វើដំណើរទៅកាន់ឧបទ្វីបនេះ។

" "

សត្វព្រាបដែលទំនងជាត្រូវបានចាត់ទុកថា ជាហានិភ័យនៃការហោះហើរ ត្រូវបានគេឃុំឃាំងនៅមន្ទីរពេទ្យសត្វមួយកន្លែង មុនពេលការផ្ទេរវាកាលពីសប្តាហ៍មុន ទៅកាន់សមាគម Bombay សម្រាប់ការទប់ស្កាត់អំពើឃោរឃៅចំពោះសត្វ ដែលបុគ្គលិករបស់ពួកគេ បានដោះលែងវាកាលពីថ្ងៃអង្គារ។

អង្គការសិទ្ធិសត្វបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា “បន្ទាប់ពីបានដឹងថា សត្វព្រាបមួយក្បាលត្រូវបាន គេឃុំឃាំងនៅមន្ទីរពេទ្យសត្វ Bai Sakarbai Dinshaw Petit (BSDPHA) ក្នុងទីក្រុង Parel ជាទ្រព្យសម្បត្តិសម្រាប់រយៈពេលប្រាំបីខែដ៏គួរឱ្យភ្ញាក់ផ្អើល, សមាគមPETA India បានចាប់ផ្តើមធ្វើសកម្មភាពដើម្បីធានាសេរីភាពសត្វស្លាបពីការជាប់ជាឈ្លើយ”។

បន្ទាប់ពីការអន្តរាគមន៍របស់ PETA ប៉ូលីសទីក្រុងបុមបៃបានអនុម័តការដោះលែង សត្វបក្សីដែលត្រូវបានចោទប្រកាន់ខុស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top