ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ធ្វើតេស្តរោគវិនិច្ឆ័យថា មានជំងឺមហារីក

AFP

បរទេស៖ ព្រះបរមរាជវាំង Buckingham របស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទថា ស្តេច Charles ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះបរមរាជវាំងបាននិយាយថា បញ្ហាសុខភាពត្រូវបានរកឃើញ ក្នុងអំឡុងពេលដែលព្រះមហាក្សត្រ យាងទៅមន្ទីរពេទ្យនាពេលថ្មីៗនេះ ដោយសារក្រពេញប្រូស្តាតរីកធំរបស់ទ្រង់។

សេចក្តីថ្លែងការណ៍បានអានថា “ការធ្វើតេស្តរោគវិនិច្ឆ័យជាបន្តបន្ទាប់ បានកំណត់អត្តសញ្ញាណទម្រង់នៃជំងឺមហារីក” ដោយសង្កត់ធ្ងន់ថា វាមិនមែនជាមហារីកក្រពេញប្រូស្តាត នោះទេ។

មិន​មាន​ព័ត៌មាន​បន្ថែម​ទៀត​ អំពី​ប្រភេទ​មហារីក​ពិត​ប្រាកដ ដំណាក់កាល​របស់​ជំងឺ ឬ​ការ​ព្យាករណ៍​របស់​ជំងឺត្រូវ​បាន​ផ្តល់​ជូន​នោះទេ។

សេចក្តីថ្លែងការណ៍ បានឱ្យដឹងទៀតថា “ថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ បានចាប់ផ្តើមកាលវិភាគនៃការព្យាបាលជាប្រចាំ ក្នុងអំឡុងពេលនោះ ព្រះអង្គត្រូវបានគ្រូពេទ្យណែនាំ ឱ្យពន្យារពេលបំពេញមុខងារសាធារណៈ។ ក្នុងអំឡុងពេលនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងបន្តធ្វើកិច្ចការរដ្ឋ និងការងារផ្លូវការដូចធម្មតា” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top