ព័ត៌មានអន្តរជាតិ

ជនជាតិវៀតណាម ៤នាក់ ត្រូវបានចាប់ខ្លួនពីបទលួចលក់ទំនិញពីហាង Uniqlo ក្នុងប្រទេសជប៉ុន

Kyodo

តូក្យូ៖ ប៉ូលិសបានឲ្យដឹងថា ជនជាតិវៀតណាម ៤ នាក់ ត្រូវបានចាប់ខ្លួនពីបទលួចលក់ទំនិញម្តងហើយម្តងទៀតនៅហាង Uniqlo និងហាងលក់សំលៀក បំពាក់ផ្សេងទៀត ក្នុងប្រទេសជប៉ុន ជាមួយនឹងការខាតបង់ នៃការលួចត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រហែល ២០លានយ៉េន (១៣៥,០០០ដុល្លារ) ។

អ្នកទាំង ៤នាក់ រួមមានឈ្មោះ ង្វៀន ហ័ងអាញ់ ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលមិនស្គាល់អាសយដ្ឋាន ត្រូវបានគេជឿថា បានលួចរបស់របរចំនួន ៥,២៣៧ រួមទាំងអាវរងា និងអាវផ្សេងទៀត ក្នុងអំឡុងពេលទស្សនកិច្ចជាច្រើនដងទៅកាន់ប្រទេសជប៉ុន ចន្លោះខែធ្នូ ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣។

យោងតាមប្រភពស៊ើបអង្កេតបានឱ្យដឹងថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានហាង Uniqlo ដែលដំណើរការដោយក្រុមហ៊ុនជប៉ុន Fast Retailing Co. ប៉ុន្តែជនសង្ស័យអាចកំណត់គោលដៅហាងនៅក្នុងប្រទេសជប៉ុន ដោយសារតែមានការឆែកឆេរដោយខ្លួនឯងជាច្រើន។

បុរសពីរនាក់ និងស្ត្រីពីរនាក់ទៀត ដែលមានអាយុ ៣០ និង ៤០ឆ្នាំរបស់ពួកគេត្រូវបានគេសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុចំនួន ៦៧ នៅទីក្រុងតូក្យូ និងខេត្តចំនួន ៧ រួមទាំង អូសាកា និង ហ្វូគូកា ហើយសំណុំរឿងព្រហ្មទណ្ឌត្រូវបានបង្កើតឡើងប្រឆាំងនឹងពួកគេជុំវិញការលួច ២ករណី និងការវាយបំបែកផ្ទះមួយកន្លែង។

ពួកគេ​បាន​សារភាព​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ថា​ពួកគេ​បាន​ឆ្លង កាត់​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ហើយរបស់ដែលលួចបាន ទំនងជាត្រូវបានលក់ នៅទីផ្សារអនឡាញ ក្នុងប្រទេសវៀតណាម ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top