បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី (MoD) បាននិយាយកាលពីថ្ងៃពុធថា យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្ត្រ Tu-95MS ចំនួនពីរគ្រឿង បានធ្វើការហោះហើរតាមផែនការលើដែនទឹកអព្យាក្រឹតនៃសមុទ្រ Bering និង Chukchi ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះផ្ទុកមីស៊ីលយុទ្ធសាស្ត្រ Tu-95MS ចំនួនពីរគ្រឿង របស់អាកាសចរណ៍រយៈចម្ងាយឆ្ងាយ របស់កង កម្លាំងអវកាសរុស្ស៊ី បានធ្វើការហោះហើរ ដែលបានគ្រោងទុកនៅក្នុងដែនអាកាស លើដែនទឹកអព្យាក្រឹតនៃសមុទ្រ Bering និង Chukchi ។ ការហោះហើរមានរយៈពេលប្រហែល ៩ ម៉ោង” ។
យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ Tu-95MS គឺជាផ្នែកមួយ នៃអាកាសចរណ៍រយៈចម្ងាយឆ្ងាយ របស់កងកម្លាំងអាកាសរុស្ស៊ី និងជាធាតុផ្សំនៃយន្តហោះ នុយក្លេអ៊ែររបស់រុស្ស៊ី។ ជាធម្មតា យន្តហោះទាំងនោះ ផ្ទុកអាវុធដូចជា កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Kh-55 ជាដើម៕
ប្រែសម្រួលៈ ណៃ តុលា