ហុងកុង៖ មនុស្សចំនួន១២នាក់ ត្រូវបានជួយសង្គ្រោះចេញពី រទេះភ្លើងជិះកម្សាន្ត នៅមជ្ឈមណ្ឌលកម្សាន្ត Disneyland នៅក្រុងហុងកុង បន្ទាប់ពីឈប់ដំណើរការនៅរសៀលថ្ងៃពុធនេះ ។ ប៉ូលិស និងក្រុមសេវាកម្មពន្លត់អគ្គីភ័យ បានឲ្យដឹងក្រោយពីពួកគេ បានដាក់ពង្រាយបុគ្គលិករាប់សិបនាក់ ទៅកាន់កន្លែងរងគ្រោះនោះ ។
ប៉ូលិស និងក្រុមសេវាកម្មពន្លត់អគ្គីភ័យ ត្រូវបានហៅឱ្យជួយកាលពីម៉ោង ៣និង១៦នាទីល្ងាច ត្រូវនឹងម៉ោង ៧និង១៦នាទីម៉ោងសកល បន្ទាប់ពីជិះ Disney Hyperspace Mountain ហើយបានឈប់ដំណើរការ ។ អ្នកនាំពាក្យប៉ូលិសបានលើកឡើងថា គ្មានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ ហើយក៏គ្មានផ្សែង ឬភ្លើងឆេះនៅកន្លែងកើតហេតុនោះដែរ ។
តំណាងក្រុមសេវាកម្មពន្លត់អគ្គីភ័យបានឲ្យដឹងថា អ្នកដំណើរត្រូវបានដកចេញពី ការជិះនោះនៅវេលាម៉ោង៤និង១៦នាទីល្ងាច ។ លោកបានបញ្ជាក់ថា អ្នកពន្លត់អគ្គីភ័យប្រហែល៤០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈមណ្ឌល Disneyland ដែលមានទីតាំងនៅឯព្រលានយន្តហោះ អន្តរជាតិក្រុងហុងកុង ។
ក្រុមហ៊ុន Disney បានឲ្យដឹងថា ការពន្យាពេលក្នុងការឡើងជិះ សម្រាប់អ្នកដំណើរនៅក្នុងតំបន់ ត្រូវបានហាមឃាត់សម្រាប់រថភ្លើង មិនឱ្យចេញដំណើរតាមការគ្រោងទុក ។
អ្នកនាំពាក្យក្រុមហ៊ុនបានបញ្ជាក់ថា “ជាវិធានការសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងការជិះ ត្រូវបានផ្អាកក្នុងរយៈពេលខ្លី ។ រថភ្លើងមួយក្នុងចំណោមភ្លើងដែល ផ្ទុកអ្នកដំណើរចំនួន១២នាក់ ត្រូវបានបញ្ឈប់នៅក្នុងទីតាំងដែលទាមទារ ឲ្យមានការផ្តល់ជំនួយពីនាយកដ្ឋានពន្លត់អគ្គីភ័យ” ។
ក្រុមហ៊ុនបានដដែលនេះបានបញ្ជាក់ថា ការធ្វើដំណើរត្រូវបានផ្អាកភ្លាមៗ ហើយនឹងដំណើរការឡើងវិញ នៅពេលដែលការត្រួតពិនិត្យ បានបញ្ចប់ទំាងស្រុង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា