ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ទាមទរភាពស្មោះត្រង់ ពីប្រទេសហុងគ្រី

AFP

បរទេស ៖ កាសែត The Politico បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ កំពុងដាក់សម្ពាធ លើរដ្ឋាភិបាលហុងគ្រី ឱ្យផ្តល់សច្ចាប័ន លើការព្យាយាមរបស់ប្រទេស ស៊ុយអែត សម្រាប់សមាជិក ភាពណាតូ។

មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ទីក្រុង ប៊ែរឡាំងម្នាក់ តាមសេចក្តីរាយការណ៍ បានប្រាប់សារព័ត៌មាន កាលពីថ្ងៃអង្គារថា ការអនុម័តគឺជាបញ្ហា នៃភាពស្មោះត្រង់ ចំពោះសម្ព័ន្ធភាពហើយ គណបក្សកាន់អំណាច របស់ប្រទេសហុងគ្រី បានធ្វើពហិការការបោះឆ្នោត ផ្តល់សច្ចាប័ននេះ ឡើយកាលពីថ្ងៃចន្ទ ។

គួរឲ្យដឹងដែរថា មកទល់ពេលនេះប្រទេសហុងគ្រី គឺជាសមាជិកណាតូតែមួយគត់ ដែលមិនទាន់យល់ព្រមលើពាក្យ សុំរបស់ស៊ុយអែត ដើម្បីចូលរួមប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានផ្តល់ឱ្យគណបក្ស Fidesz របស់គាត់ទៅមុនកាល ពីខែមុនដើម្បីបោះឆ្នោតលើការផ្តល់សច្ចាប័ន ប៉ុន្តែគណបក្ស ដែលកាន់កាប់សភាភាគច្រើន បានបដិសេធមិនចូលរួមការ បោះឆ្នោតកាលពីថ្ងៃចន្ទ ។ លុះត្រាតែមានសម័យប្រជុំសភា ពិសេសមួយត្រូវបានកោះហៅក្នុងពេលនោះ ការបោះឆ្នោតមួយផ្សេងទៀតនឹងមិនត្រូវបានធ្វើឡើងទេ រហូតដល់សភាប្រជុំឡើងវិញ នៅថ្ងៃទី ២៦ ខែកុម្ភៈ៕

ប្រែសម្រួល៖ស៊ុនលី

To Top