ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា៖ ទំនាក់ទំនងជប៉ុន-រុស្ស៊ី ស្ថិតក្នុងភាពលំបាក ចំពេលមានសង្រ្គាមអ៊ុយក្រែន

រូបភាពពី៖​ Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ទំនាក់ទំនងរបស់ជប៉ុន ជាមួយរុស្ស៊ីបច្ចុប្បន្នមាន “ការលំបាក” ចំពេលដែលទីក្រុងម៉ូស្គូ មានសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានសន្យាថានឹងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះទឹកដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។

នៅឯការជួបជុំប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដែលធ្វើឡើងដើម្បីទាមទារឱ្យមានការវិលត្រឡប់នៃកោះដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ដែលទីក្រុងតូក្យូទាមទារយកចេញពីកោះហុកកៃដូ លោក គីស៊ីដា ក៏បានជំរុញឱ្យប្រទេសរុស្ស៊ី ចាប់ផ្តើមគម្រោងផ្លាស់ប្តូរដោយគ្មានទិដ្ឋាការឡើងវិញ រួមទាំងគម្រោងដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយអតីតប្រជាជនជប៉ុន នៅលើកោះនេះទៅកាន់ផ្នូរគ្រួសាររបស់ពួកគេ។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍នោះ ដោយសំអាងលើឈ្មោះជប៉ុននៃកោះជម្លោះដែលត្រូវបានគេស្គាល់ថាជា កោះ Kurils ភាគខាងត្បូងក្នុងប្រទេសរុស្ស៊ីថា “គួរឱ្យសោកស្ដាយ បញ្ហានៃដែនដីភាគខាងជើង មិនត្រូវបានដោះស្រាយ ហើយសន្ធិសញ្ញាសន្តិភាពមិនត្រូវបានបញ្ចប់” ។

លោកបានបន្ថែមថា “ការបន្តសកម្មភាពផ្លាស់ប្តូរគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលនៅក្នុងទំនាក់ទំនងជប៉ុន-រុស្ស៊ី” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការចរចាលើកម្មវិធីផ្លាស់ប្តូរ ដូចជាកម្មវិធីមួយដែលអនុញ្ញាតឱ្យអតីតអ្នកស្រុកចូលទស្សនាបានជាប់គាំង ខណៈដែលទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយទីក្រុងម៉ូស្គូ បានធ្លាក់ចុះចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ្នកជិតខាងរបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕ ប្រសម្រួល ឈូក បូរ៉ា

To Top