ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយកំពូលអាមេរិក បានចូលរួមជាសម្ងាត់ក្នុងសង្គ្រាមយេម៉ែន

រូបភាពពី៖​ AFP

បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា ឧត្តមសេនីយជើងទឹកអាមេរិកចូលនិវត្តន៍ គឺលោក James Mattis ត្រូវបានគេជួលនៅក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ប្រឹក្សាដល់ប្រទេសអារ៉ាប់រួមអំពីយុទ្ធនាការដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន។ លោក Mattis មិនបានបង្ហាញជាសាធារណៈអំពីសកម្មភាពនេះឡើយ នៅពេលដែលលោកក្លាយជារដ្ឋមន្រ្តីការពារជាតិក្នុងឆ្នាំ២០១៧ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែត Washington Post បានពិនិត្យមើលលោក Mattis ជាផ្នែកមួយនៃការស៊ើបអង្កេតលើរដ្ឋឈូងសមុទ្រ Gulf ដែលជួលមន្ត្រីយោធាអាមេរិកចូលនិវត្តន៍ ហើយទទួលបានឯកសារដែលមិនបានបង្ហាញពីមុនតាមរយៈបណ្តឹងស្តីពីសេរីភាពព័ត៌មាន (FOIA) ។

ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed al-Nahyan ព្រះអង្គម្ចាស់នៃទីក្រុង Abu Dhabi នៅពេលនោះ បានបង្កើតមិត្តភាពជាមួយលោក Mattis ក្នុងឆ្នាំ ២០១១ នៅពេលដែលឧត្តមសេនីយទ័ពម៉ារីន ជាប្រធានបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។ នៅពេលដែលអារ៉ាប៊ីសាអូឌីតចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងពួកឧទ្ទាម ហួធី ក្នុងប្រទេសយេម៉ែន, ព្រះអង្គម្ចាស់ Mohamed បានទាក់ទងទៅកាន់លោក Mattis ដែលទើបចូលនិវត្តន៍ពីយោធាសហរដ្ឋអាមេរិក។

នៅខែមិថុនា ឆ្នាំ ២០១៥ លោក Mattis បានស្នើសុំការអនុញ្ញាតពីក្រសួងការបរទេស និងកងម៉ារីន ដើម្បីផ្តល់យោបល់ដល់ប្រទេស UAE ស្តីពី “ទិដ្ឋភាពប្រតិបត្តិការ យុទ្ធសាស្ត្រ ព័ត៌មាន និងសីលធម៌” នៃយុទ្ធនាការប្រឆាំងនឹងយេម៉ែន។

លោក James Mattis បានសរសេរដោយដៃនៅលើទម្រង់ដែលបានដាក់ជូនកងម៉ារីនអាមេរិកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៥ ជាមួយនឹងកម្រិតដែលត្រូវកំណត់បន្ទាប់ពីការយល់ព្រមពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា “ខ្ញុំនឹងត្រូវបានផ្តល់សំណង” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top