ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បំផ្លាញយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ដែលប៉ុនប៉ងវាយប្រហារដោយភេរវកម្មលើដែនដីគ្រីមៀ

Xinhua

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងការពារដែនអាកាសរុស្ស៊ីដែលបំពេញកាតព្វកិច្ចដោយបានបំផ្លាញយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែននៅលើទឹកដីនៃគ្រីមៀ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថា “ការប៉ុនប៉ងរបស់របបទីក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករដោយប្រើយន្តហោះគ្មានមនុស្សបើក (UAV) ប្រភេទយន្តហោះប្រឆាំងនឹងគ្រឿងបរិក្ខារនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី គឺត្រូវបានរារាំងនៅពេលយប់។ UAV អ៊ុយក្រែនត្រូវបានបំផ្លាញ នៅលើទឹកដីនៃសាធារណរដ្ឋគ្រីមៀ ដោយការការពារដែនអាកាស។

អ៊ុយក្រែនបាននឹងកំពុងបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចូលទៅក្នុងទឹកដីរុស្ស៊ីស្ទើរតែរាល់ថ្ងៃ ចាប់តាំងពីទីក្រុងគៀវ បានចាប់ផ្តើមការវាយលុកនៅដើមខែមិថុនា។ អង្គការសហប្រជាជាតិបាននិយាយកាលពីខែសីហា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុងមូស្គូថា ខ្លួនមិនចង់ឃើញមានការវាយប្រហារគោលដៅណាមួយទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top