ព័ត៌មានអន្តរជាតិ

អតីតប្រធានាធីបតីអ៊ុយក្រែន ប្រាប់លោក Zelensky ថា គួរបញ្ឈប់ការបណ្តេញឧត្តមសេនីយ៍ Valery Zaluzhny

RT News

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គួរតែទុកឧត្តមសេនីយ Valery Zaluzhny កាន់តំណែងដដែល, នេះបើតាមអតីតប្រធានាធីបតីអ៊ុយក្រែន គឺ លោក Pyotr Poroshenko បាននិយាយនៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកនៅក្នុងសភាកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីចុងសប្តាហ៍ថា លោកកំពុងពិចារណាបណ្តេញឧត្តមសេនីយ៍ Zaluzhny ដែលជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ពីតំណែង និងអនុវត្ត “ការកំណត់ឡើងវិញ” នៅកម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាលក្នុងទីក្រុងគៀវ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Zelensky បែបនេះ លោក Poroshenko ដែលជាអតីតប្រធានាធិបតី បាននិយាយនៅក្នុងសភា Verkhovna Rada នៃប្រទេសអ៊ុយក្រែនថា ប្រសិនបើ Zelensky ចង់បាន “កំណត់ឡើងវិញ” នោះគាត់គួរតែចាប់ផ្តើមជាមួយខ្លួនគាត់ហើយ “បញ្ឈប់ការបណ្តេញឧត្តមសេនីយ៍” Zaluzhny, ។ លោកក៏បានទាមទារឱ្យមានការលុបបំបាត់នូវអ្វីដែលគាត់បានអះអាងថា ជាការកាន់កាប់ពីប្រធានាធិបតី Viktor Yanukovich ដែលបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារដែលគាំទ្រដោយសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ផងដែរ ។

លោក Poroshenko បានក្លាយជាប្រធានាធិបតីនៅខែមិថុនាឆ្នាំនោះ ជាពេលវេលា ដើម្បីពង្រីក “បេសកកម្មដាក់ទណ្ឌកម្ម” ប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលជាតំបន់ពីរដែលបានបំបែកចេញពីអ៊ុយក្រែនបន្ទាប់ពីរដ្ឋប្រហារ ហើយនៅទីបំផុតបានបោះឆ្នោតឱ្យចូលរួមជាមួយប្រទេសរុស្ស៊ី។

លោក Poroshenko បានចាញ់លោក Zelensky នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩ យ៉ាងភ្លូកទឹកភ្លូកដី ដែលបានធ្វើយុទ្ធនាការនៅលើវេទិកានៃការបង្កើតសន្តិភាពនៅតំបន់ Donbass ដើម្បីតែបញ្ច្រាសផ្លូវទាំងស្រុង និងស្វែងរកការគាំទ្រពីណាតូសម្រាប់ការប្រឈមមុខជាមួយរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top