ព័ត៌មានអន្តរជាតិ

ប្រធាននាយកដ្ឋាន ដាក់ទណ្ឌកម្មរបស់អ៊ុយក្រែន រិះគន់ភាពកម្សោយរបស់សហភាពអឺរ៉ុប ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី

RT News

បរទេស៖ លោកស្រី Agiya Zagrebelskaya ប្រធាននាយកដ្ឋានដាក់ទណ្ឌកម្មនៅទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយ (NCPA) របស់អ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ EUObserverថា ទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់លើរុស្ស៊ីគឺ«ខ្សោយ» ដោយលោកស្រីបន្ថែមថា លោកស្រីមិនជឿថា ប្លុកនេះមានសមត្ថភាពក្នុងការរឹតបន្តឹងទណ្ឌកម្មនេះ នាពេលអនាគតនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា Zagrebelskaya បានប្រាប់ EUObserver “តើកញ្ចប់ទណ្ឌកម្មទី [១៣] នេះខ្សោយទេ? តោះកុំមើលវាដោយឡែក។ ផ្ទុយទៅវិញ យើងអាចនិយាយបានថា រាល់វិធានការមុនៗទាំងអស់ គឺមានភាពទន់ខ្សោយ” ។ ដោយលោកស្រីបន្ថែមថា ប្រសិនបើទីក្រុង Brussels បានធ្វើបានគ្រប់គ្រាន់ ម្លោះ ជម្លោះនឹងមិនឈានចូលដល់ឆ្នាំទី៣ របស់ខ្លួនឡើយ។

ឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពនៃការបង្រ្កាបដ៏លំបាកដោយសហភាពអឺរ៉ុបលើទីក្រុងមូស្គូនាពេលអនាគត , លោកស្រី Zagrebelskaya បាននិយាយថា លោកស្រីមិន “ជឿលើវេទមន្តទេ” ។

ប្រធាននាយកដ្ឋានដាក់ទណ្ឌកម្មនៅទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយ (NCPA) របស់អ៊ុយក្រែន រូបនេះ បានបញ្ជាក់ថា «ខ្ញុំមិនជឿលើវាទេ ព្រោះជនជាតិរុស្សីខ្លះដែលគួរត្រូវបានដាក់ទណ្ឌកម្មនៅឆ្នាំ ២០១៤ នៅតែមិនស្ថិតក្រោមការដាក់ទណ្ឌកម្ម៕

ប្រែសម្រួលៈ ណៃ តុលា

To Top