បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាអ៊ីស្រាអែលមិនអាចប្រើប្រាស់ការវាយប្រហាររបស់ពួកហាម៉ាស់ថ្ងៃទី៧ខែតុលា ជាអាជ្ញាប័ណ្ណដើម្បីបន្ទាបបន្ថោកអ្នកដទៃហើយត្រូវតែកាត់បន្ថយការបាត់បង់ជីវិតនិងរបួសរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាឲ្យបាន។
ការធ្វើការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលការបន្តសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនិងកំពុងបានបង្កឲ្យមានភាពបង្អាក់ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។
ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ការគាំទ្របែបប្រពៃណីរបស់ជនជាតិអារ៉ាប់-អាមេរិក សម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ខណៈដែលប្រទេសនេះឈានចូលដល់ពេលវេលាសម្រាប់ធ្វើការបោះឆ្នោតជាសកល។
គួរឲ្យដឹងដែរថានៅពេលនេះបេក្ខជនឈរជួរមុខខាងគណបក្សសាធារណរដ្ឋលោក Donald Trump កំពុងទទួលបានសម្លេងគាំទ្រជាប់លាប់ជាងប្រធានាធិបតី Joe Biden៕ ប្រែសម្រួល៖ស៊ុនលី