ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន រៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិន លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា

វេលាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ  គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាតាំងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដើម្បីជូនពរឆ្នាំថ្មីទៅកាន់ប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន បងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង   ម៉ាកាវនិងតំបន់តៃវ៉ាន់  និងអាណិកជនចិននៅក្រៅប្រទេស។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ការជម្រុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងបុព្វហេតុនៃការស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែជាមាគ៌ាដ៏ភ្លឺស្វាងសម្រាប់ប្រជាជនចិនដើរទៅស្វែងរកជីវភាពរស់នៅកាន់តែល្អប្រសើរ និងសុភមង្គលប៉ុណ្ណោះទេ ក៏ជាមាគាសច្ចធម៌ ដើម្បីជម្រុញដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។

លោក Xi Jinping បានចង្អុលបង្ហាញថា សត្វនាគគឺជារូបតំណាង(តូតឹម)របស់ប្រជាជាតិចិន នៅក្នុងឆ្នាំរោង សង្ឃឹមថាប្រជាជនទូទាំងប្រទេសចិនមានស្មារតីខ្លាំងក្លា រួមគ្នាចារទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនើបកម្មតាមបែបផែនចិន៕

To Top