ព័ត៌មានអន្តរជាតិ

ទស្សនា”កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី”ដើម្បីទទួលពរជ័យ ពណ៌ក្រហមចិន បង្ហាញ នៅការប្រកួតកីឡាហុកគី នៅអាមេរិកខាងជើង

ថ្ងៃទី ៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ មុនពេលចូលឆ្នាំចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌នៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកន្លែងធ្វើការប្រកួតនៃសម្ព័ន្ធកីឡាហុកគីអាជីពអាមេរិកខាងជើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានចាក់ផ្សាយវីដេអូផ្សព្វផ្សាយ”កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ អ្នកទស្សនាជនជាតិអាមេរិកជាង ១០០០០ នាក់បានចូលរួមសកម្មភាពនេះក្នុងបរិយាកាសដ៏សប្បាយអ៊ូអរដែលរំលេចដោយពណ៌ក្រហមរបស់ចិន ដើម្បីទទួលអារម្មណ៍ពីកម្លាំងទាក់ទាញនៃវប្បធម៌បុណ្យចូលឆ្នាំចិន និងរួមគ្នាអបអរទទួលឆ្នាំថ្មីឆ្នាំរោង។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់អ្នកចូលចិត្តកីឡាហុកគីអាមេរិកនៅហ្នឹងកន្លែង ដោយតាងនាមឱ្យអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សូមជូនពរមិត្តៗទាំងអស់គ្នាឱ្យមានជីវភាពសប្បាយរីករាយ សំណាងល្អ អាយុយឺនយូរនិងសុខភាពល្អមាំមួន៕

To Top