ព័ត៌មានអន្តរជាតិ

តុលាការកំពូលអាមេរិក បើកសវនាការលើទឡ្ហីករណ៍អំពីសិទ្ធិរបស់លោក ត្រាំ ដើម្បីឈរឈ្មោះជាប្រធានាធិបតី

រូបភាពពី៖​ XINHUA
" "

វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានបើកសវនាការលើទឡ្ហីករណ៍ថាតើអតីតប្រធានាធិបតី ដូណាល់ ត្រាំ អាចឈរឈ្មោះជាប្រធានាធិបតីស្របច្បាប់ ក្នុងខែវិច្ឆិកា ដែរឬទេ។

រឿងនេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរដ្ឋ Colorado បានសម្រេចកាលពីខែធ្នូថា លោក ត្រាំ នឹងត្រូវដកសន្លឹកឆ្នោត សម្រាប់ការចូលរួមក្នុងអ្វីដែលត្រូវបានគេដាក់ស្លាកថា ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

" "

រដ្ឋ Colorado បានអះអាងថា អតីតប្រធានាធិបតីរូបនេះ បានបំពានលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១៤ ដែលរារាំងអ្នកដែលចូលរួមក្នុង “ការបះបោរ” ពីការឈរឈ្មោះជាសាធារណៈ។

" "

រដ្ឋ Colorado បានជំទាស់ថា អ្នកគាំទ្រលោក ត្រាំ កាលពីថ្ងៃទី០៦ ខែមករា តាមបញ្ជារបស់លោក ត្រាំ បានព្យាយាមរារាំងសភាពីការបញ្ជាក់ការឈ្នះរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃដិន ក្នុងអំឡុងពេលតវ៉ានៅអគារកាពីតូល។

ពួកគេបានដាក់ស្លាកព្រឹត្តិការណ៍នេះថា “ការបះបោរ”។ អ្នកគាំទ្ររបស់លោក ត្រាំ អះអាងថា ថ្ងៃទី០៦ ខែមករា គ្រាន់តែជាកុបកម្ម មិនខុសពីកុបកម្មជាង ៥០០នាក់ ដែលបានកើតឡើងក្នុងនាមយុត្តិធម៌សង្គមក្នុងឆ្នាំ២០២០ នោះទេ។

ពួកគេប្រកែកថា លោក ត្រាំ មិនបានដឹកនាំព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើងនៅថ្ងៃនោះ ហើយថាការចោទប្រកាន់ គឺជាការប៉ុនប៉ងប្រើប្រាស់តុលាការ សម្រាប់គោលបំណងនយោបាយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top