បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អង្គភាពជួរមុខ របស់អ៊ុយក្រែន បានងាក ទៅរកការ បែងចែកកាំភ្លើងធំ ដោយសារតែការផ្គត់ផ្គង់ របស់សហរដ្ឋអាមេរិក បានបញ្ឈប់ ហើយសហភាពអឺរ៉ុប មិនអាចផ្តល់ឱ្យតាមការសន្យា របស់ខ្លួនទៀតឡើយ នេះបើយោងតាមរបាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ ។
ទីក្រុងក្រុងគៀវកំពុង ប្រឈមនឹងការខ្វះខាត គ្រាប់កាំភ្លើងធំបែបលោកខាងលិច ដែលមិនបញ្ចេញឈ្មោះ មន្ត្រីសហភាពអឺរ៉ុប និងអាមេរិកបានប្រាប់ទីភ្នាក់ងារដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ។
ទីភ្នាក់ងារព័ត៌មានបាននិយាយថា ខ្លួនបានឃើញលិខិត របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov ទៅកាន់ប្រធានគោល នយោបាយការ បរទេសរបស់ EU លោក Josep Borrell ដែលបានសោកស្ដាយថា កង្វះខាតកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
គួរឲ្យដឹងដែរថា សេតវិមាន កំពុងព្យាយាផ្តល់កញ្ចប់ជំនួយ អ៊ុយក្រែនចំនួន៦០ពាន់លានដុល្លារ ជាមួយនឹងការផ្តល់មូល និធិសម្រាប់អ៊ីស្រាអែល និងព្រំដែនអាមេរិក-ម៉ិកស៊ិក ដែលបានបញ្ចប់ការជាប់គាំង នៅក្នុងសភាដោយសារតែការព្រួយ បារម្ភនយោបាយក្នុងស្រុកផ្នែកជំនួយ បរទេសនៃច្បាប់នេះ នឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅព្រឹទ្ធសភានៅដើមសប្តាហ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី