ព័ត៌មានអន្តរជាតិ

ធនាគារចិនមួយចំនួន កំពុងបារម្ភពីទណ្ឌកម្ មរបស់អាមេរិក ពេលប្រតិបត្តិការ ជាមួយធនាគាររុស្ស៊ី

រូបភាព៖ Xinhua
" "

បរទេស៖ លោក Aleksey Potapov អគ្គនាយករងនៃធនាគារ MSP របស់រុស្ស៊ី បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថា ធនាគារចិនមួយចំនួន កំពុងច្រានចោល ប្រតិបត្តិការពីធនាគាររុស្ស៊ី ដោយសារការភ័យខ្លាចថា ត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម បន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក។

យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក​ Aleksey Potapov បាន​លើក​ឡើង​ថា អតិថិជន​ធនាគារ​ របស់​លោក​មួយ​ចំនួន ​បាន​ធ្វើ​ការ​ទូទាត់​ប្រាក់​ ទៅ​ធនាគារ Chouzhou Commercial ជា​ប្រាក់​យន់​ចិន។

" "

លោក Potapov បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ កាលពីខែធ្នូឆ្នាំមុន ដោយបានទទួលប្រាក់ ពីធនាគាររុស្ស៊ី អ្នកផ្តល់ប្រាក់កម្ចីចិនបានចាប់ផ្តើមផ្ញើវាមកវិញ។

" "

លោកបានកត់សម្គាល់ថា “យើងត្រូវតែទទួលស្គាល់ថា ធនាគារចិនមួយចំនួន ដោយខ្លាចទណ្ឌកម្មបន្ទាប់បន្សំ ធ្វើការទូទាត់សងដល់អតិថិជនរបស់យើង។

នេះភាគច្រើនអាស្រ័យទៅលើគោលបំណងនៃការទូទាត់ និងក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនេះ»។ធនាគារចិនបានរឹតបន្តឹងជាចម្បងលើការគ្រប់គ្រងលើកិច្ចព្រមព្រៀងសេវាកម្មទាក់ទងនឹងទំនិញដែលត្រូវដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចជាលោហៈ និងសមាសធាតុកុំព្យូទ័រ នេះបើយោងតាមអនុប្រធាននាយកប្រតិបត្តិរបស់ MSP៕

ប្រែសម្រួលៈ ណៃ តុលា

To Top