ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ី បញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំ និងបដិសេធការជ្រៀតជ្រែក របស់អាមេរិក

រូបភាព៖VOA News

បរទេស៖ ​យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងការទូត ដ៏រឹងមាំរបស់ពួកគេ ហើយក៏បានបដិសេធ នូវអ្វីដែលមេដឹកនាំទាំងពីរហៅថា “ការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក” នៅក្នុងកិច្ចការរបស់ប្រទេសផ្សេងៗ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការបង្កើត “សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល និងយុត្តិធម៌ជាងមុន” និងរបៀបដែលពួកគេនឹងបន្តរក្សា “ទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធ” នាពេលអនាគត។រុស្ស៊ី និងចិនបានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” កាលពីពីរឆ្នាំមុន ក្នុងអំឡុងទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងប៉េកាំង។

ដំណើរ​ទស្សនកិច្ច​នោះ​ បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ មុន​ពេល​រុស្ស៊ី​ចាប់​ផ្តើម​ការ​លុកលុយ ​អ៊ុយក្រែន។ លោក Ushakov បាននិយាយថា មិនមានផែនការ សម្រាប់ដំណើរទស្សនកិច្ច នាពេលខាងមុខនោះទេ។

មេដឹកនាំទាំងពីរ បានជួបពិភាក្សាផ្ទាល់ ពីរដងកាលពីឆ្នាំមុន។ការ​ហៅ​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​ ខណៈ​ប្រទេស​ទាំង​ពីរ​ បាន​ប្រឈម​នឹង​ការ​ ដាក់​ទណ្ឌកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ​ចុង​ក្រោយ​នេះ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ តរបស់ខ្លួន បានដាក់ទណ្ឌកម្មលើទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងប្រជាជនមូស្លីម អ៊ុយហ្គ័រ ភាគច្រើននៅក្នុងខេត្ត Xinjiang របស់ប្រទេសចិន។

រុស្ស៊ី​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ចំពោះ​ការ​ឈ្លានពាន ​អ៊ុយក្រែន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២៕

ប្រែសម្រួលៈ ណៃ តុលា

To Top