ព័ត៌មានអន្តរជាតិ

ប្រទេសស៊ុយអែត បិទការស៊ើបអង្កេត បំពង់បង្ហូរឧស្ម័ន Nord Stream ចំពេលមានភាពស្មុគស្មាញ ផ្នែកនយោបាយ

រូបភាព៖ Xinhua
" "

ស្ដុកខំ៖ អាជ្ញាធរអយ្យការ ស៊ុយអែត បានប្រកាសអំពីការបិទការស៊ើបអង្កេតរបស់ខ្លួន លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដោយលើកឡើង ពីកង្វះយុត្តាធិការ ក្នុងសំណុំរឿងនេះ។

ខណៈដែលការស៊ើបអង្កេត រយៈពេល ១៦ខែបានបញ្ចប់ អាជ្ញាធរ ដែលបានកំណត់អត្តសញ្ញាណ ឧប្បត្តិហេតុថាជា “ការបំផ្លិចបំផ្លាញទាំងស្រុង” ដែលអាចពាក់ព័ន្ធនឹង “តួអង្គរដ្ឋ” មិនបានកំណត់អត្តសញ្ញាណ ពិរុទ្ធជន ណាមួយឡើយ។

" "

អ្នកវិភាគជឿថា ការសម្រេចចិត្ត ចុងក្រោយរបស់ប្រទេសស៊ុយអែត ក្នុងការផ្ទេរទៅកាន់ ប្រទេសអាឡឺម៉ង់ គឺត្រូវបានជំរុញដោយការពិចារណា ផ្នែកនយោបាយ ដ៏ស្មុគស្មាញ និងល្អិតល្អន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

អាជ្ញាធរអយ្យការសាធារណៈ ស៊ុយអែត បានឲ្យដឹងថា “ការស៊ើបអង្កេត លើការបំផ្លិចបំផ្លាញ សរុបប្រឆាំងនឹងបំពង់បង្ហូរឧស្ម័ន Nord Stream ១ និង ២ ត្រូវបានបិទបញ្ចប់ ដោយសារយុត្តាធិការស៊ុយអែត មិនអនុវត្ត” ។

ព្រះរាជអាជ្ញា Mats Ljungqvist ដោយភាពតឹងតែងដោយសារការសម្ងាត់ បដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ឬធ្វើអត្ថាធិប្បាយលើបុគ្គលដែលជាប់សង្ស័យណាមួយ ដែលពាក់ព័ន្ធ។ អាជ្ញាធរបានឲ្យដឹងថា គោលបំណងចម្បងនៃការស៊ើបអង្កេត គឺដើម្បីរកឱ្យឃើញថា តើទឹកដីស៊ុយអែត និងពលរដ្ឋមានជាប់ពាក់ព័ន្ធក្នុងទង្វើនេះ ដោយប្រថុយនឹងបំផ្លាញផលប្រយោជន៍ ឬសន្តិសុខស៊ុយអែត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top