ព័ត៌មានអន្តរជាតិ

ប្រទេសប្រេស៊ីល ចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ ប្រឆាំងនឹងជំងឺគ្រុនឈាម

រូបភាព៖ Afp
" "

ប្រេស៊ីល៖ ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺគ្រុនឈាម នៅក្នុងស្រុកសហព័ន្ធ ដោយផ្តោតលើក្រុងចំនួន ៥២១ នៅទូទាំងប្រទេស ដែលត្រូវបានកំណត់ថា ជាអាទិភាព។

ប្រេស៊ីល ក្លាយជាប្រទេសដំបូងគេ ក្នុងពិភពលោក ដែលដាក់បញ្ចូលវ៉ាក់សាំង ការពារជំងឺគ្រុនឈាម ទៅក្នុងបណ្តាញសុខភាពសាធារណៈ។

" "

ប្រភពបានឲ្យដឹងថា ជាមួយនឹងការទទួលបាន ៦,៥លានដូសដែលមាននៅក្នុង ឆ្នាំ២០២៤ ក្រសួងសុខាភិបាល នឹងធានានូវការចាក់វ៉ាក់សាំង សម្រាប់សាធារណៈជន គោលដៅទាំងមូល។

" "

លោក Ethel Maciel លេខាធិការអង្កេតសុខភាព និងបរិស្ថានបានឲ្យដឹងថា សាលាក្រុងអាទិភាព នឹងទទួលបានវ៉ាក់សាំងជាលើកដំបូងសម្រាប់កុមារ ដែលមានអាយុពី ១០ ទៅ ១១ឆ្នាំរហូតដល់ចុងខែមីនា។

សញ្ញា​ព្រមាន​ក្នុង​ចំណោម​ បុគ្គល​ដែល​ឆ្លង​មេរោគ ​រួម​មាន ក្អួត​ជាប់​រហូត និង​ឈឺ​ពោះ។ 

អាជ្ញាធរផ្តល់ដំបូន្មាន យ៉ាងមុតមាំ ឱ្យស្វែងរកការយកចិត្តទុកដាក់ខាង វេជ្ជសាស្ត្រជាបន្ទាន់ ក្នុងករណីបែបនេះ ដោយជាតិទឹកត្រូវបានសង្កត់ធ្ងន់ថា ជាការព្យាបាលជាមូលដ្ឋាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top