ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បដិសេធសំណើជំនួយ សម្រាប់ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប

រូបភាព៖Xinhua

ហ្គាហ្សា៖ ទីភ្នាក់ងារជំនួយ និងការងាររបស់ អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន ប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងថា អ៊ីស្រាអែល បានច្រានចោលសំណើពាក់កណ្តាល នៃសំណើជំនួយ ដែលបានដាក់ដោយទីភ្នាក់ងារ សម្រាប់ភាគខាងជើង ហ្គាហ្សាស្ទ្រីប។

ប្រធាន UNRWA លោកស្រី Philippe Lazzarini បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីដើមឆ្នាំមក ពាក់កណ្តាលនៃសំណើជំនួយ ដែលយើងបានដាក់ទៅភាគខាងជើងត្រូវបានច្រានចោល” ។

យោងតាមលោកស្រី Lazzarini បានឱ្យដឹងថា អង្គការសហប្រជាជាតិ បានកំណត់តំបន់ដ៏ជ្រៅ នៃគ្រោះទុរ្ភិក្ស និងភាពអត់ឃ្លាននៅភាគខាងជើង តំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលមនុស្សត្រូវបានគេជឿថា កំពុងស្ថិតក្នុងគែម នៃភាពអត់ឃ្លាន។

លោកបានរៀបរាប់ថា មនុស្សជិត ៣០ម៉ឺននាក់ នៅភាគខាងជើងពឹងផ្អែកលើជំនួយ របស់ទីភ្នាក់ងារ ដើម្បីរស់រានមានជីវិត ដោយកត់សម្គាល់ថា លទ្ធភាពទទួលបានជំនួយមនុស្សធម៌សង្គ្រោះជីវិតកំពុងត្រូវបានរារាំង។

យោងតាមការិយាល័យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា បានឱ្យដឹងថា ម្សៅ និងនិស្សន្ទវត្ថុរបស់វា អង្ករ និងទំនិញកំប៉ុងត្រូវបានបាត់បង់ ចំពេលមានការបន្តឡោមព័ទ្ធ និងការទប់ស្កាត់អាហារ ទឹក និងអាហារូបត្ថម្ភមិនឱ្យចូលដោយអ៊ីស្រាអែល នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល ដែលមានមូលដ្ឋាន នៅតំបន់ហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top