ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន ថ្កោលទោសផែនការយោធារបស់លោក ណេតាន់យ៉ាហ៊ូ នៅទីក្រុងរ៉ាហ្វា

រូបភាព៖ Xinhua
" "

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន នៅថ្ងៃសុក្រ បានថ្កោលទោសសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ទាក់ទងនឹងផែនការ ចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្រ្ទីប។

មុននេះ សេចក្តីថ្លែងការណ៍ ដែលចេញដោយការិយាល័យ របស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងទ័ពរៀបចំ ការជម្លៀស នៅច្រករ៉ាហ្វា និងចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីលុបបំបាត់នូវ អ្វីដែលនៅសេសសល់នៃកងពលតូចហាម៉ាស។

" "

សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “វាច្បាស់ណាស់ថា ប្រតិបត្តិការយោធាដ៏ធំមួយ នៅតំបន់រ៉ាង្វា នឹងបង្ខំឱ្យយើងជម្លៀស ជនស៊ីវិល ចេញពីតំបន់ប្រយុទ្ធ” ។

" "

សេចក្តីថ្លែងការណ៍នេះ បានធ្វើឱ្យរដ្ឋាភិបាល អ៊ីស្រាអែល និងរដ្ឋបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវ ទាំងស្រុង ចំពោះផលវិបាក ដោយសង្កត់ធ្ងន់ លើគ្រោះថ្នាក់នៃគោលនយោបាយ បំផ្លិចបំផ្លាញបែបនេះ។

ប្រធានាធិបតី​ បាន​បញ្ជាក់​ថា ប្រជាជន​ប៉ាឡេស្ទីន នឹង​មិន​បោះបង់​ទឹកដី​របស់​ខ្លួន ហើយ​នឹង​មិន​ទទួល​យក​ ការ​ផ្លាស់​ទីលំនៅ​ពី​ប្រទេស​កំណើត ​របស់​ពួកគេ​ឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកបានអំពាវនាវ ឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិទទួលបន្ទុករបស់ខ្លួន ដោយសារតែ “ការកាន់កាប់របស់ជំហាននេះគំរាមកំហែង ដល់សន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ហើយនេះលើសពីបន្ទាត់ក្រហមទាំងអស់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top