យូអិន៖ ក្រុមមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានបង្ហាញពីស្ថិតិដ៏អាក្រក់មួយ ថាកុមារជាង ៧០ម៉ឺននាក់ នៅក្នុងប្រទេសស៊ូដង់ ឥឡូវនេះកំពុងប្រឈមមុខនឹង ទម្រង់ធ្ងន់ធ្ងរបំផុតនៃកង្វះអាហារូបត្ថម្ ភដោយសារតែជម្លោះ ដែលកំពុងបន្ត។
លោក James Elder អ្នកនាំពាក្យរបស់មូលនិធិកុមារ របស់អង្គការសហប្រជាជាតិ (UNICEF) បានពណ៌នា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់ថា ជា “ការផ្លាស់ទីលំនៅ របស់កុមារដ៏ធំបំផុតរបស់ពិភពលោក” ដែលមានកុមារចំនួន ៤លាននាក់ត្រូវផ្លាស់ទីលំនៅ។នាពេលថ្មីៗនេះ ការិយាល័យ អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌ បានអំពាវនាវរកប្រាក់ចំនួន ២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយតម្រូវការបន្ទាន់ នៅក្នុងប្រទេសស៊ូដង់ ប៉ុន្តែការអំពាវនាវនេះនៅតែមិនទាន់ផ្តល់ថវិកា យ៉ាងច្រើនត្រឹមតែ ៤ភាគរយប៉ុណ្ណោះ។
រឿងនេះកើតឡើង ចំពេលដែលជម្លោះដ៏ឃោរឃៅ ដែលបានចាប់ផ្តើមកាលពីខែមេសា ឆ្នាំមុន ដោយក្រុមគូប្រជែងបង្ហាញសញ្ញានៃការអនុលោម តាមកិច្ចខិតខំប្រឹងប្រែងសន្តិភាព។
ដំណើរទស្សនកិច្ច នាពេលថ្មីៗនេះរបស់លោក ទៅកាន់ដាហ្វួររបស់ប្រទេសស៊ូដង់ បានបង្ហាញការពិតដ៏គួរឱ្យសោកសៅ មួយ ហើយក្នុងចំណោមកុមារជាង ៧០ម៉ឺននាក់ ដែលទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ អង្គការយូនីសេហ្វ អាចត្រឹមតែអាចព្យាបាល បានតិចជាងពាក់កណ្តាល ដោយគ្មានការគាំទ្រ និងការទទួលបានការកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា