ព័ត៌មានអន្តរជាតិ

ការវាយប្រហារ របស់អ៊ីស្រាអែល សំដៅទៅលើតំបន់ភាគខាងលិចទីក្រុងដាម៉ាស់

រូបភាព៖Xinhua

ដាម៉ាស់៖ ការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអែល បានកំណត់គោលដៅ នៅភាគខាងលិច នៃរដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ សាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងនៅថ្ងៃសៅរ៍នេះ។

ការ​ផ្ទុះ​ខ្លាំង​ត្រូវ​បាន​ឮ​ នៅ​តំបន់​ជនបទ​ភាគ​ខាងលិច ​នៃ​ក្រុង​ដាម៉ាស់ ដោយ​សារ​ព័ត៌មាន ដែល​គាំទ្រ​រដ្ឋាភិបាល al-Watan បាន​ចុះផ្សាយថា​វា​ជា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល។

យោងតាមសាក្សី និងប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលបានឱ្យដឹងថា ការផ្ទុះត្រូវបានគេ ឮនៅជាយក្រុងនៃតំបន់ឌីម៉ាស់ ភាគខាងលិចទីក្រុងដាម៉ាស់ ក៏ដូចជានៅក្នុងសង្កាត់ Mashrou ‘Dummar ។

ជាមួយគ្នានេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ការផ្ទុះនេះគឺជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើគោលដៅយោធា នៅក្នុងតំបន់ឌីម៉ាស់ ដែលនៅជិតព្រំដែនស៊ីរី-លីបង់។

ក្រសួងការពារជាតិស៊ីរី បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងពីពីលើតំបន់ Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ដោយកត់សម្គាល់ថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់កាំជ្រួចមួយចំនួន។

  ការវាយប្រហារនេះ បានបន្សល់ទុកនូវការខូចខាត សម្ភារៈមួយចំនួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top