ព័ត៌មានអន្តរជាតិ

មេដឹកនាំ​កំពូល​ កូរ៉េខាងជើង ប្តេជ្ញា​ពង្រឹង ​សមត្ថភាព​យោធា ដើម្បី​សន្តិសុខ​ជាតិ ជានិរន្ធ

រូបភាព៖ China Daily
" "

សេអ៊ូល៖ មេដឹកនាំកំពូល កូរ៉េខាងជើង បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យបង្កើនសមត្ថភាពយោធា ដើម្បីសន្តិសុខជាតិជានិរន្ធ នេះបើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។

   លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានលើកឡើងក្នុងសុន្ទរកថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រសួងការពារជាតិ ក្នុងឱកាសខួបលើកទី៧៦ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ   (KPA) ។

" "

លោក គីម ភារកិច្ចចម្បងបំផុតសម្រាប់កូរ៉េខាងជើងគឺ “ដើម្បីទទួលបានសន្តិសុខជានិច្ច” ដល់ទីបញ្ចប់ ប្រទេសនេះ “ត្រូវតែមានអំណាចដាច់ខាត ដែលអាចទប់ទល់នឹងការបង្កហេតុណាមួយ អាចខ្លាំងគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងសត្រូវ”។

" "

លោកបានលើកឡើងថា កូរ៉េខាងជើង បានចាត់តាំងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ជា “រដ្ឋសត្រូវដំបូងគេ និងជាសត្រូវឈ្លានពាន ដែលមិនអាចផ្លាស់ប្តូរបាន” ហើយបានសម្រេចចិត្តជាគោលនយោបាយរដ្ឋ ដើម្បីកាន់កាប់ និងគ្រប់គ្រងទឹកដីកូរ៉េខាងត្បូង ក្នុងគ្រាមានអាសន្ន ដោយហៅចំណាត់ការបែបនេះថាជា “វិធានការដ៏ត្រឹមត្រូវបំផុត។

  KCNA រាយការណ៍ថា មេដឹកនាំកំពូលបានសង្កត់ធ្ងន់ថា KPA គួរតែមានកម្លាំងកាន់តែខ្លាំង និងទប់ស្កាត់សង្គ្រាម និងការពារសន្តិភាព ដោយមិនមានការបរាជ័យ នៃកម្លាំង ដែលមិនអាចគ្រប់គ្រងបាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top