ព័ត៌មានអន្តរជាតិ

ឥណ្ឌានិងរុស្សី ពិភាក្សាគ្នា លើកិច្ចព្រមព្រៀង រយៈពេលវែង សម្រាប់វិស័យប្រេងឆៅ

រូបភាព៖ RT News
" "

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ នៅសប្តាហ៍នេះថា រោងចក្រចម្រាញ់ប្រេងរដ្ឋ នៅក្នុងប្រទេសឥណ្ឌា កំពុងចរចាកិច្ចព្រមព្រៀង រយៈពេលវែង សម្រាប់ការផ្គត់ផ្គង់ប្រេងឆៅ ជាមួយក្រុមហ៊ុន ថាមពលរុស្ស៊ី Rosneft ។

យោងតាមរបាយការណ៍ ប្រេងឥណ្ឌា ប្រេង Bharat Petroleum និង Hindustan Petroleum កំពុងចូលរួម ក្នុងការពិភាក្សាក្នុងគោលបំណង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ការផ្គត់ផ្គង់ស្ថិរភាព ជំនួសឱ្យការទិញម្តង ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យពួកគេ មិនសូវប្រឈមនឹង ការប្រកួតប្រជែង កាន់តែល្អប្រសើរជាងមុន។

" "

តាមសេចក្តីរាយការណ៍ ក្រុមហ៊ុនចម្រាញ់ប្រេង ចង់ធានាការចែកចាយប្រេងប្រហែល៥០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃ ពីប្រេងរុស្ស៊ី នៅក្នុងកិច្ចសន្យា ហើយពួកគេក៏មានគម្រោងរួមបញ្ចូល លក្ខខន្ឌដែលនឹងការពារពួកគេ ពីការផាកពិន័យ ក្នុងករណីមានបញ្ហាការទូទាត់ និងការពន្យារពេលដឹកជញ្ជូនផងដែរ។

" "

ក្រុមហ៊ុន Indian Oil ដែលមានកិច្ចសន្យាជាមួយ Rosneft រួចហើយចាប់ពីឆ្នាំ ២០២០ដែលក្រុមហ៊ុនចម្រាញ់ប្រេងគឺត្រូវនាំចូលប្រេងឆៅ Uralsទំហំដល់ទៅ២លានតោនពីក្រុមហ៊ុនរុស្ស៊ីជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top