ព័ត៌មានអន្តរជាតិ

ជនភៀសខ្លួន ជាង១០លាននាក់ទៀត នឹងហូរចូលអាល្លឺម៉ង់ ករណីបើអ៊ុយក្រែន បរាជ័យក្នុងសង្គ្រាម

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានប៉ាន់ប្រមាណថា ជនអន្តោប្រវេស រហូតទៅដល់ជាង១០លាននាក់ទៀត នឹងអាចហូរចូលមក ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងករណីដែលប្រទេសអ៊ុយក្រែន នឹងបរាជ័យនៅក្នុងសង្គ្រាម ជាមួយនឹងរុស្សី ។

ប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ទោះបីជាស្ថានភាពកាន់តែអាក្រក់ទៅៗ ទាក់ទងនឹងជម្លោះជាមួយរុស្ស៊ីក៏ដោយ ក៏រដ្ឋាភិបាលអាល្លឺម៉ង់ នៅតែជឿជាក់ថា សេណារីយ៉ូករណីដ៏អាក្រក់បំផុតនេះ ទំនងជាមិនក្លាយជាការ ពិតនៅឆ្នាំនេះទេ ។

ចាប់តាំងពីជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ បានផ្ទុះឡើងជិត២ឆ្នាំមុន ជនជាតិអ៊ុយក្រែន១,១លាននាក់ ហើយបានភៀសខ្លួន ទៅកាន់ប្រទេសនេះ បើយោងតាមក្រសួងមហាផ្ទៃ អាល្លឺម៉ង់ ប៉ុន្តែលំហូរនៃអ្នកចំណូលថ្មី មកពីប្រទេសផ្សេងទៀត រួមទាំងប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងប្រទេសអាហ្រ្វិក បែរជាបានបង្ហាញសញ្ញា នៃការថមថយទៅវិញ ។

ការិយាល័យសហព័ន្ធសម្រាប់ការធ្វើចំណាកស្រុក និងជនភៀសខ្លួន ហៅកាត់ថាBAMFបានរាយការណ៍ កាលពីខែមុនថា នៅឆ្នាំ២០២៣ មនុស្សជាង៣៥ម៉ឺននាក់ នាក់បានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៦៕

ប្រែសម្រួល៖ស៊ុនលី

To Top