ព័ត៌មានអន្តរជាតិ

យ៉ាងហោច​ណាស់​មនុស្ស ៥២​នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត ​រង​របួស​ក្នុង​ការ​វាយ​ប្រហារ ​យ៉ាង​ខ្លាំង ​របស់​អ៊ីស្រាអែល លើ​ក្រុង​រ៉ាហ្វា​នៃ​តំបន់​ហ្គាហ្សា​

AFP
" "

ហ្គាហ្សា៖ យ៉ាងហោចណាស់មនុស្ស ៥២នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លា របស់កងទ័ពអ៊ីស្រាអែល ទៅលើទីក្រុងរ៉ាហកវា ភាគខាងត្បូង និងតំបន់ជុំវិញតំបន់ហ្គាហ្សាស្ទ្រីប។

កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ខ្លួនបានធ្វើការវាយប្រហារ ជាបន្តបន្ទាប់ទៅលើតំបន់ហ្គាហ្សា ភាគខាងត្បូងនៅថ្ងៃចន្ទ ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិតផ្សេងទៀតនោះទេ ។

" "

ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហារ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ២៨,១៧៦នាក់ ចាប់តាំងពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដោយមាន ៦៧,៧៨៤នាក់ផ្សេងទៀត បានរងរបួស។

" "

ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ប្រហែលពាក់កណ្តាល នៃអ្នកស្រុកនៅទីនោះ បានភៀសខ្លួនទៅកាន់ទីក្រុងរ៉ាហ្វា ដែលនៅជាប់នឹងប្រទេស អេហ្ស៊ីប ដើម្បីស្វែងរកសុវត្ថិភាព។

ទីក្រុងព្រំដែនដែលទទួលបានជំនួយស្បៀងអាហារ និងថ្នាំពីបរទេស និងទីភ្នាក់ងារអង្គការ សហប្រជាជាតិ តាមរយៈផ្លូវកាត់រ៉ាហ្វា មានមនុស្សច្រើនកុះករ ដោយតង់នៅលើដីកសិកម្ម ដែលទំនេរ សាលារៀន និងនៅតាមដងផ្លូវជាដើម ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top