វ៉ាស៊ីនតោន៖ កញ្ចប់ជំនួយបរទេស ដ៏ច្រើនសន្ធឹកសន្ធាប់ របស់សហរដ្ឋអាមេរិក បូករួមទាំងទឹកប្រាក់៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន បានអនុម័តពីការបោះឆ្នោត តាមនីតិវិធីសំខាន់មួយ កាលពីថ្ងៃអាទិត្យ ទោះបីជាការប្រឆាំង ពីគណបក្សសាធារណរដ្ឋ និយមស្តាំនិយម អាចរារាំងការអនុម័តនេះ មិនឱ្យចូលជាចក៏ដោយ ។
កញ្ចប់ថវិកា ចំនួន៩៥ពាន់លានដុល្លារនេះ រួមមានការផ្តល់មូលនិធិ សម្រាប់ការប្រយុទ្ធរបស់អ៊ីស្រាអែល ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់ និងសម្រាប់សម្ព័ន្ធមិត្តយុទ្ធសាស្ត្រសំខាន់ របស់កោះតៃវ៉ាន់ ប៉ុន្តែចំណែកទឹកប្រាក់ នឹងជួយគាំទ្រអ៊ុយក្រែន របស់ប្រទេសលោកខាងលិច ឡើងវិញ នូវការផ្គត់ផ្គង់គ្រាប់រំសេវ អាវុធ និងតម្រូវការសំខាន់ៗផ្សេងទៀត នៅគ្រាដែលប្រទេសនេះ ឈានចូលដល់ឆ្នាំទី៣ នៃការកកើតសង្រ្គាម ។
ព្រឹទ្ធសភា ដែលមានសំឡេងភាគច្រើន នៃលទ្ធិប្រជាធិបតេយ្យ បានបោះឆ្នោតសំឡេង៦៧ទល់នឹង២៧សំឡេង ដើម្បីបំបែកការសង្កត់លើ នីតិវិធីដែលបានដាក់កំហិត នៅលើច្បាប់នេះ ដែលធ្វើឱ្យច្បាប់នេះស្ទើរតែ ប្រាកដថា នឹងឆ្លងកាត់ការបោះឆ្នោត ភាគច្រើនសាមញ្ញចុងក្រោយ នៅពាក់កណ្តាលសប្តាហ៍នេះ ។
ករណីនេះមិនធម្មតាទេ សម្រាប់ព្រឹទ្ធសភា ក្នុងការធ្វើការបោះឆ្នោត នៅចុងសប្តាហ៍ ដោយវគ្គកាលពីថ្ងៃអាទិត្យ ក៏ស្របពេលជាមួយនឹង ការប្រកួតជាមួយបក្ស NFL ដ៏សំខាន់ទាំងអស់ ។
លោក Schumer សមាជិកព្រឹទ្ធសភា បានលើកឡើងនៅមុនពេលបោះឆ្នោតថា “ខ្ញុំមិនអាចរង់ចាំពេលវេលាចុងក្រោយ ដែលព្រឹទ្ធសភានៅក្នុងសម័យប្រជុំនៅ Super Bowl នៅថ្ងៃអាទិត្យនោះទេ ប៉ុន្តែដូចដែលខ្ញុំបានលើកឡើងពេញមួយសប្តាហ៍ យើងនឹងបន្តធ្វើការលើច្បាប់នេះ រហូតដល់ការងារត្រូវបានបញ្ចប់” ។
សមាជិកព្រឹទ្ធសភាក្រុងញ៉ូវយ៉ក បានលើកឡើងថា “នៅពេលដែលយើងបានលើកឡើងអំពីការលុកលុយរបស់លោក វ្ល៉ាឌីមៀ ពូទីន មកលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យផ្នែកខ្លះនៃអឺរ៉ុបខាងកើតក្លាយជាតំបន់សង្រ្គាម ដែលយើងមិនបានឃើញ នៅក្នុងតំបន់ទាំងនោះ ចាប់តាំងពីសង្រ្គាមលោកលើកទី២” ៕
ដោយ៖ ម៉ៅ បុប្ផាមករា