ព័ត៌មានអន្តរជាតិ

KCNA៖ កូរ៉េខាងជើង ទទួលបានជោគជ័យ ក្នុងការបង្កើតប្រព័ន្ធ គ្រប់គ្រងគ្រាប់មីស៊ីលផ្លោងថ្មី សម្រាប់បំពាក់ក្បាលគ្រាប់ រ៉ុក្កែត

រូបភាព៖ Kyodo

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានបង្កើតប្រព័ន្ធគ្រប់គ្រងគ្រាប់ផ្លោងថ្មី ដោយទទួលបានជោគជ័យ សម្រាប់បំពាក់ក្បាលគ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ រួមជាមួយនឹងគ្រាប់ផ្លោង ដែលអាចគ្រប់គ្រង បានផងដែរ ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានផ្សាយថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិ ដែលគ្រប់គ្រងការអភិវឌ្ឍន៍មីស៊ីល របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ បានធ្វើការបាញ់សាកល្បង “ប្រព័ន្ធគ្រប់គ្រងបាល់ទិក” នៃគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ដែលអាចគ្រប់គ្រងបានទំហំ ២៤០មីលីម៉ែត្រ ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានផ្សាយថា ការវាយតម្លៃយុទ្ធសាស្ត្រនៃគ្រាប់រ៉ុក្កែតច្រើនទំហំ២៤០មីលីម៉ែត្រ នឹងត្រូវបាន “វាយតម្លៃឡើងវិញ” ពីតួនាទីរបស់វានៅក្នុងសមរភូមិ ក៏នឹងត្រូវធ្វើឡើងបន្ថែមទៀត ដែលជាអ្វីដែលគេហៅថា “ការកែលម្អបច្ចេកទេសជឿនលឿន” ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការអភិវឌ្ឍន៍គ្រាប់ផ្លោង និងប្រព័ន្ធគ្រប់គ្រងគ្រាប់ផ្លោងនឹងធ្វើឱ្យមាន “ការផ្លាស់ប្តូរគុណភាព” នៅក្នុងកម្លាំងបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់របស់កងទ័ពរបស់ខ្លួន ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យបានធ្វើឡើងស្របពេល ដែលការសាកល្បងមីស៊ីលជាច្រើនគ្រាប់ ដោយប្រទេសកូរ៉េខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងការបង្កើនទំនាក់ទំ នងរវាងក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ ជាទង្វើដែលត្រូវបានរិះគន់ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា ជាការបង្កើនភាពតានតឹង នៅក្នុងឧបទ្វីបកូរ៉េ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top