បាងកក: អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន នឹងត្រូវដោះលែងនៅក្នុងសប្តាហ៍នេះហើយ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក ថាវី សាដសុង ប្រាប់អ្នកកាសែត នាថ្ងៃអង្គារនេះ។
AFP រាយការណ៍ថា លោកថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសជាង៩០០នាក់ នឹងត្រូវដោះលែង ដោយសារស្ថានភាពវ័យលើស៧០ឆ្នាំ និងបញ្ហាសុខភាព៕
ប្រែសម្រួលដោយ: សយ សុភា
