បរទេស ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំនួសតំណែងប្រធានាធិបតី Joe Biden ប្រសិនបើចាំបាច់ ។ លោកស្រីបានប្រាប់កាសែត Wall Street Journal ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីអាយុរបស់ Joe Biden និងបញ្ហាការចងចាំ ជាក់ស្តែងរបស់លោក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការកត់សម្គាល់ របស់លោកស្រី Harris ត្រូវបានរាយការណ៍ ជាលើកដំបូងដោយកាសែត WSJ នៅថ្ងៃចន្ទ មួយសប្តាហ៍បន្ទាប់ពីលោកស្រី បានធ្វើដំណើរលើយន្តហោះ Air Force Two ។ លោកស្រី Harris ត្រូវបានសួរថាតើការព្រួយបារម្ភ អំពីការចងចាំរបស់លោក Biden មានន័យថា លោកស្រីត្រូវតែបញ្ចុះបញ្ចូល សាធារណជនថា លោកស្រីត្រៀមខ្លួនជាស្រេចដើម្បីបម្រើឬអត់ ។
លោកស្រី Kamala Harris បានអះអាងថា “ខ្ញុំត្រៀម ខ្លួនជាស្រេចដើម្បីបម្រើ ។ មិនមានចម្ងល់អំពីរឿងនោះទេ”។ លោកស្រី Harris បាននិយាយយ៉ាងក្លាហាន ដោយបានច្រានចោលសំណើ ដែលលោកស្រីពិតជាត្រូវការ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអំពីអ្វីទាំងអស់។
ទោះបីជាបង្ហាញទំនុកចិត្តលើជំនាញ ភាពជាអ្នកដឹកនាំរបស់លោកស្រីក៏ដោយ ក៏លោកស្រី Harris នៅតែត្រូវការដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតមួយចំនួន ដោយបានផ្តល់ចំណាត់ថ្នាក់ការ យល់ព្រមធ្លាក់ចុះ ៕
ប្រែសម្រួលៈ ណៃ តុលា