ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ថា GDP របស់រុស្ស៊ីកើនឡើង ៣,៦ក្នុងឆ្នាំ២០២៣

រូបភាព៖ Xinhua

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចកាលពីថ្ងៃចន្ទថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើង ៣,៦ភាគរយក្នុងឆ្នាំ២០២៣។

វិមានក្រឹមឡាំងបានដកស្រង់សម្តីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ឲ្យដឹងថា “ដូចដែលខ្ញុំបានកត់សម្គាល់រួចហើយ កំណើនសេដ្ឋកិច្ចបានប្រែទៅជាខ្ពស់ជាងការរំពឹងទុកកាលពីឆ្នាំមុន” ។

លោក ពូទីន បានលើកឡើងថា GDP របស់ប្រទេសរុស្ស៊ី ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣,៥ភាគរយ ប៉ុន្តែបានបញ្ចប់ដោយ ៣,៦ភាគរយនៅឆ្នាំ២០២៣ ដោយកត់សម្គាល់ថាតួលេខនេះគឺ “ខ្ពស់ជាងមធ្យមភាគសកល” ។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានហៅការផ្លូវប្ដូរនេះថាជាសមិទ្ធិផលដ៏សំខាន់មួយ ហើយបានចាត់ទុកវាថាជាសមត្ថភាពក្នុងស្រុករបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកប្រធានាធិបតីបានបន្ថែមថា ផលិតកម្មឧស្សាហកម្មបានកើនឡើង ៣,៥ ភាគរយក្នុងមួយឆ្នាំ ហើយឧស្សាហកម្មផលិតកម្មបានកើនឡើង ៧,៥ ភាគរយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top