ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យជាថ្មីម្តងទៀតហើយ

Xinhua

កូឡាឡំាពួរ៖ ទីភ្នាក់ងារអវកាសជប៉ុន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានវ័យ៩៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាថ្មីម្តងទៀតហើយ ដោយបានបញ្ជាក់ពីរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីអតីតនាយករដ្ឋមន្ត្រី កាន់មុខតំណែងជាង២ទសវត្សរ៍ បានខកខានសវនាការ នៅតុលាការនៅថ្ងៃអង្គារ នេះ ។

លោកមិនមែនជាអ្នកជំងឺ ទើបតែបានបានចូលក្នុង និងក្រៅមន្ទីរពេទ្យក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះនោះទេ ។ គាត់មានប្រវត្តិ គឺមានបញ្ហាបេះដូង ហើយបានឆ្លងកាត់ការវះកាត់រួចហើយដែរ ។

លោក Mahathir ត្រូវបានគេគ្រោងនឹងអញ្ជើញឲ្យ ចូលរួមក្នុងដំណើរការតុលាការ ដែលទាក់ទងនឹងបណ្តឹងរបស់ គាត់ប្រឆាំងនឹងឧបនាយករដ្ឋមន្ត្រី Ahmad Zahid Hamidi សម្រាប់ការចោទប្រកាន់ថា បានធ្វើសេចក្តីថ្លែងការណ៍បង្ខូចកេរ្តិ៍ឈ្មោះ ដោយចោទសួរពីប្រភពដើមនៃ ជាតិសាសន៍របស់អតីតមេដឹកនាំរូបនេះ ។

ចៅក្រមបានពន្យារពេលសវនាការ ទៅថ្ងៃទី១៩ ខែកក្កដាវិញ ក្រោយពីមេធាវីរបស់លោក Mahathir បានប្រាប់ដល់តុលាការថា កូនក្តីរបស់គាត់ត្រូវបានអនុញ្ញាតឱ្យ ចូលមើលអាការៈរោគនៅវិទ្យាស្ថានជាតិបេះដូង ចាប់តាំងពីថ្ងៃទី២៦ ខែមករា ។

មេធាវីរបស់លោក Ahmad Zahid បានស្នើឡើងថា ការកាត់ក្តីចាប់ផ្តើមនៅក្នុងខែតុលា ប៉ុន្តែចៅក្រមបានបដិសេធសំណើនេះ ហើយបានស្នើសុំឱ្យកំណត់កាលបរិច្ឆេទមុននេះ ដើម្បីរៀបចំកិច្ចការឡើងិវញ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top