ឡូសអ៊ែនជីឡេស៖ យោងតាមទិន្នន័យចុងក្រោយដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកឆ្លងជំងឺគ្រុនផ្តាសាយចំនួន២២លានករណីដែលបានសម្រាកនៅមន្ទីរពេទ្យចំនួន២៥០.០០០កន្លែង និងចំនួន១៥.០០០នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយរហូតមកដល់ពេលនេះនៅសហរដ្ឋអាមេរិកក្នុងរដូវកាលនេះ ។
សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវនៅតែកើនឡើងនៅទូទាំងប្រទេស ជាមួយនឹងការកើនឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសមហាអំណាចមួយនេះ ។
បើយោងតាម CDC បានឱ្យដឹងថា ការស្លាប់របស់កុមារដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយចំនួន៨ត្រូវបានរាយការណ៍ក្នុងអំឡុងពេលសប្តាហ៍ចុងក្រោយបំផុតដែលបញ្ចប់នៅថ្ងៃទី៣ ខែកុម្ភៈ ដែលនាំឱ្យចំនួនសរុបនៃការស្លាប់របស់កុមារមានចំនួន ៧៤នាក់ ។
ទិន្នន័យរបស់ CDC បានបង្ហាញថា អ្នកជំងឺជាង១១.០០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដែលនេះជាតួលេខនៃអ្នកជំងឺគ្រុនផ្តាសាយគិតក្នុងសប្តាហ៍ចុងក្រោយនេះ ។
មជ្ឈមណ្ឌល CDC បានធ្វើការណែនាំយ៉ាងដូច្នេះថា មនុស្សគ្រប់រូបដែលមានអាយុចាប់ពី៦ខែឡើងទៅត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំ ដរាបណាមេរោគបង្កជំងឺគ្រុនផ្តាសាយកំពុងរីករាលដាលនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
