ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល អះអាងថា អ្នកកាសែតម្នាក់របស់ Al Jazeera គឺជាមេបញ្ជាការក្រុមហាម៉ាស

រូបភាពពី៖​ RT News

បរទេស៖ អ្នកកាសែតជនជាតិប៉ាឡេស្ទីនម្នាក់ដែលធ្វើការឱ្យ Al Jazeera កំពុងធ្វើការក្នុងពេលដំណាលគ្នាជាសកម្មប្រយុទ្ធជាន់ខ្ពស់ជាមួយក្រុមហាម៉ាស កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងដោយបានផ្សព្វផ្សាយរូបភាពដែលបង្ហាញពីការចោទប្រកាន់អ្នកកាសែត។

ការចោទប្រកាន់នេះត្រូវបានបង្ហាញកាលពីថ្ងៃអាទិត្យដោយលោកវរសេនីយ៍ទោ Avichay Adraee អ្នកនាំពាក្យភាសាអារ៉ាប់សម្រាប់ IDF ដែលបានបោះពុម្ពផ្សាយរូបភាពជាច្រើនដែលត្រូវបានចោទប្រកាន់ថាបង្ហាញអ្នករាយការណ៍បណ្តាញលោក Mohamed Washah គ្រប់គ្រងផ្នែកសព្វាវុធអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនក្រុមហាម៉ាស។

លោក Adraee អះអាងថា៖ពេលព្រឹក គាត់ជាអ្នកកាសែតនៅប៉ុស្តិ៍ Al Jazeera ហើយពេលល្ងាចជាភេរវករនៅហាម៉ាស។

អ្នកនាំពាក្យរូបនេះបានអះអាងថា រូបភាពដែលគួរឱ្យស្អប់ខ្ពើមនេះ ត្រូវបានរកឃើញពីកុំព្យូទ័រយួរដៃដែលរឹបអូសកាលពីប៉ុន្មានសប្តាហ៍មុន ពីបរិវេណក្រុមហាម៉ាស់ នៅភាគខាងជើងនៃតំបន់ហ្គាហ្សា។

ឯកសារដែលប្រមូលបានពីកុំព្យូទ័រយួរដៃបានបង្ហាញថា អ្នកកាសែតរូបនេះពិតជា មេបញ្ជាការដ៏លេចធ្លោ នៃអង្គភាពប្រឆាំងរថក្រោះនៃក្រុមហាម៉ាស ក៏ដូចជាសមាជិកនៃក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍អង្គភាពខ្យល់របស់ខ្លួនតាំងពីចុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី

To Top