ព័ត៌មានអន្តរជាតិ

ទីក្រុងបាងកក៖ មន្ត្រីក្រុងត្រូវធ្វើការ ពីផ្ទះរយៈពេល២ថ្ងៃ ខណៈទីក្រុងបាងកក កំពុងពោរពេញ ដោយបរិយាកាស ដែលបំពុលខ្លាំង

The Nation

បរទេស៖ មន្ត្រីរដ្ឋបាលក្រុងបាងកក (BMA) ប្រទេសថៃ ត្រូវបានណែនាំឱ្យធ្វើការ ពីផ្ទះ ក្នុងរយៈពេលពីរថ្ងៃខាងមុខ ដើម្បីកាត់បន្ថយផល ប៉ះពាល់ដល់សុខភាព និងកាត់បន្ថយការ បំពុល ពីការបំភាយចរាចរ ។ ការបញ្ជាឱ្យធ្វើការចេញពីផ្ទះនៅថ្ងៃពុធ ត្រូវបានជំរុញដោយសារ កម្រិតភាគល្អិត ក្នុងបរិយាកាស ឬ PM2.5 ដ៏គ្រោះថ្នាក់នៅទូទាំង រាជធានីបាងកក។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កម្រិត PM2.5 សំដៅលើភាគល្អិតធូលី ដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលជាការប៉ះពាល់រយៈពេលវែងដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃ រួមទាំងបញ្ហាសួត និងបេះដូង។

កម្រិត PM2.5 នៅម៉ោង ១១ ព្រឹក ថ្ងៃពុធមានកម្រិត ៧៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) មានពាសពេញសង្កាត់ជាង ២០ នៃទីក្រុងបាងកក ដែលជាស្តង់ដារសុវត្ថិភាពរបស់ប្រទេសថៃទ្វេដងគឺ 37.5µg/m³ សម្រាប់ជាមធ្យម២៤ម៉ោង។ ការអានថា កម្រិត PM2.5 នៃ 75µg/m³ ឬខ្ពស់ជាងនេះត្រូវបានចាត់ទុកថា “គ្រោះថ្នាក់ដល់សុខភាព” ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រដ្ឋបាលក្រុងបាងកក ក៏បានអំពាវនាវដល់ភ្នាក់ងារ និងដៃគូឯកជនចំនួន ១៥០ របស់ខ្លួននៅក្នុងទីក្រុងបាងកក ដើម្បីពិចារណាអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការពីផ្ទះនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ លោក Chadchart ប៉ាន់ប្រមាណថា នេះនឹងបណ្តាលឱ្យមនុស្សប្រហែល ៦០.០០០ នាក់ស្នាក់នៅផ្ទះរយៈពេលពីរថ្ងៃ៕
ប្រែសម្រួលៈ ណៃ តុលា

To Top