បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Viktor Medvedchuk អតីតអ្នកនយោបាយកំពូល របស់អ៊ុយក្រែនបាននិយាយថា ទីក្រុងមូស្គូគ្មានជម្រើស អ្វីក្រៅពីប្រតិកម្ម ចំពោះការបដិសេធ របស់ទីក្រុងកៀវ ចំពោះដំណើរការសន្តិភាព ទីក្រុង Minsk និងការត្រៀមលក្ខណៈរបស់ខ្លួន ដើម្បីធ្វើជាក្រុមប្រឹក្សាភិបាល របស់អង្គការណាតូ។
លោក Medvedchuk គឺជាមេដឹកនាំនៃគណបក្សប្រឆាំង Platform – For Life ដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានហាមឃាត់ដោយចោទ ប្រកាន់ថាជាអ្នកគាំទ្រ រុស្ស៊ីហើយថែមទាំងត្រូវបាន បណ្តេញចេញពីប្រទេសទៀតផង ។
បច្ចុប្បន្ននេះលោកបានធ្វើការដឹក នាំចលនាមួយផ្សេងទៀតដែលមានឈ្មោះថា Other Ukraine ហើយគាត់បាននិយាយទៅកាន់កាសែតរបស់បារាំង Omerta នៅដើមសប្តាហ៍នេះ អំពីមូលហេតុដែលគាត់ប្រឆាំង នឹងសង្រ្គាម ប៉ុន្តែដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី។
លោក Medvedchuk បានប្រាប់សារព័ត៌មានថា៖ ខ្ញុំគាំទ្រសកម្មភាពយោធាទាំងនេះ ព្រោះនេះជាមធ្យោបាយតែមួយគត់សម្រាប់រុស្ស៊ីក្នុងការការពារផលប្រយោជន៍ជាតិ ។ សម្រាប់ខ្ញុំជាជនជាតិ អ៊ុយក្រែន និងសម្រាប់ប្រជាជនអ៊ុយក្រែនធម្មតាផ្សេងទៀត នេះជាវិធីតែមួយគត់ ដើម្បីបញ្ចប់នូវមនោគមវិជ្ជា នៃលទ្ធិណាស៊ី ដែលបានក្លាយជាគោល នយោបាយរដ្ឋរបស់អ៊ុយក្រែនហើយ ដើម្បីបញ្ចប់ការធ្វើយោធារបស់ប្រទេស ដែលត្រូវបានប្រែក្លាយពីអព្យាក្រឹត ទៅជាវេទិកាយោធា របស់បស្ចិមប្រទេសប្រឆាំងនឹងរុស្ស៊ី។
លោកបានបន្ថែមថា មានតែជ័យជំនះលើពួកណាស៊ីទេ ដែលអាចធានាបាននូវ អនាគតធម្មតាសម្រាប់ជនជាតិ អ៊ុយក្រែន ដែលពួកគេនឹងមានជីវិត ដែលពួកគេសមនឹងទទួលបាន ហើយនឹងមិនត្រូវបានប្រើជា ចំណីកាណុង សម្រាប់លោកខាងលិចនោះទេ ៕
ប្រែសម្រួល៖ស៊ុនលី