ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ វ៉ាដាច់ប្រទេសជប៉ុន ដណ្ដើមបានចំណាត់ថ្នាក់ ជាប្រទេសសេដ្ឋកិច្ច​លេខ​៣ ក្នុង​ឆ្នាំ២០២៣

Kyodo
" "

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន បានបាត់បង់ឋានៈរបស់ខ្លួន ជាមហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកទៅឱ្យប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៣ ហើយវាបានធ្លាក់ចុះដោយ មិននឹកស្មានដល់ក្នុងវិបត្តិសេដ្ឋកិច្ច នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន ដោយសារតែតម្រូវការក្នុងស្រុកចុះខ្សោយ។

ផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ របស់ប្រទេសជប៉ុនដែលមិនត្រូវបាន កែតម្រូវសម្រាប់អតិផរណាមានចំនួនសរុប ៤,២១ទ្រីលាន ដែលជាចំនួនធំបំផុតទី៤ របស់ពិភពលោកបន្ទាប់ពី ៤,៤៦ទ្រីលានរបស់អាល្លឺម៉ង់ ដែលភាគច្រើនដោយសារតែ ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់យ៉េន។

" "

សម្រាប់ត្រីមាសខែតុលាដល់ខែធ្នូ សេដ្ឋកិច្ចបានធ្លាក់ចុះ ០,១ភាគរយ ពីត្រីមាសមុន ឬក្នុងអត្រាប្រចាំឆ្នាំ ០,៤ភាគរយ ជាមួយនឹងការចំណាយរបស់គ្រួសារ និងអាជីវកម្មទាំងពីរខ្វះភាព ស្វាហាប់ចំពេលអតិផរណា ដែលកំពុងកើនឡើង នេះបើយោងតាមការិយាល័យខុទ្ទកាល័យ។

" "

ការធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា មានន័យថាសេដ្ឋកិច្ចស្ថិតក្នុងវិបត្តិបច្ចេកទេស ដែលបង្កបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន ខណៈដែលពួកគេស្វែងរកការសម្រេចបាននូវកំណើន ដែលដឹកនាំដោយតម្រូវការក្នុងស្រុក អមដោយការកើនឡើងប្រាក់ឈ្នួល។

សេដ្ឋវិទូផ្នែកឯកជន ដែលត្រូវបានស្ទង់មតិដោយមជ្ឈមណ្ឌលជប៉ុន សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចបានព្យាករណ៍ថា នឹងមានការកើនឡើងប្រចាំឆ្នាំចំនួន ១,២៨ភាគរយ។ GDP គឺជាតម្លៃសរុបនៃទំនិញ និងសេវាកម្ម ដែលផលិតនៅក្នុងប្រទេសមួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top