ម៉ូស្គូ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេង មួយកន្លែង ក្នុងតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលជាលទ្ធផល នៃការវាយប្រហារ ដោយយន្តហោះដ្រូន របស់អ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់អភិបាល តំបន់បានឲ្យដឹងនៅលើបណ្តាញ ទំនាក់ទំនងសង្គម របស់លោក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក Roman Starovoit បានឲ្យដឹងថា តាមព័ត៌មានបឋម មិនមានអ្នករងរបួសនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោកអភិបាលខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋរក្សា ភាពស្ងប់ស្ងាត់ដោយថាសេវាកម្មពិសេស ទាំងអស់កំពុងដំណើរការនៅកន្លែងកើតហេតុ៕
ប្រែសម្រួល ឈូក បូរ៉ា