ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅអាល្លឺម៉ង់ និងបារាំង ដើម្បីទទួលជំនួយយោធាបន្ថែម

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ត្រូវបានគេរំពឹងថា ធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ និងបារាំង នៅថ្ងៃសុក្រ ដើម្បីព្យាយាម បង្កើនជំនួយផ្នែកយោធាដ៏សំខាន់ និងចុះហត្ថលេខាលើការប្តេជ្ញាចិត្ត ផ្នែកសន្តិសុខទ្វេភាគី ខណៈដែលសង្រ្គាម ជាមួយរុស្ស៊ី ខិតជិតដល់ឆ្នាំទីបី។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ការធ្វើដំណើរនេះធ្វើឡើង ស្របពេលដែលកងទ័ពក្រុងគៀវ កំពុងព្យាយាមទប់កងកម្លាំងរុស្ស៊ី ដែលកំពុងខិតមកជិតទីប្រជុំជនភាគខាងកើតនៃទីក្រុង Avdiivka។ អ៊ុយក្រែនប្រឈម នឹងការខ្វះខាតកម្លាំង និង ឃ្លាំងគ្រាប់រំសេវ ខណៈជំនួយយោធារបស់អាមេរិក ត្រូវបានពន្យារពេល អស់ជាច្រើនខែ។

វានឹងកត់សម្គាល់ដំណើរក្រៅប្រទេស លើកដំបូងរបស់លោក Zelenskiy ចាប់តាំងពីលោកបានប្តូរតំណែង មេទ័ពដ៏មានប្រជាប្រិយរបស់ ហើយបានរុះរើ បញ្ជាការយោធា ដែលជាល្បែងដ៏ធំមួយនៅដំណាក់កាលដ៏លំបាកក្នុងសង្រ្គាម ដែលគាត់បាននិយាយថា ចាំបាច់ដើម្បីប្រឈមមុខ នឹងបញ្ហាប្រឈមនៃសមរភូមិផ្លាស់ប្តូរ។

អាល្លឺម៉ង់ និងបារាំងហាក់ដូចជាត្រៀម ខ្លួនក្លាយជាសម្ព័ន្ធមិត្ត អ៊ុយក្រែនទីពីរ និងទីបីដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគី ដែលនឹងបង្កើតលក្ខខណ្ឌ សម្រាប់ការគាំទ្រ បន្តរហូតដល់អ៊ុយក្រែន ឈានដល់គោលដៅរបស់ខ្លួន ក្នុងការចូលរួមក្នុង សម្ព័ន្ធមិត្តយោធាណាតូ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top