វ៉ាស៊ីនតោន៖ តុលាការក្រុងញូវយ៉ក បានបញ្ជាឱ្យអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងចុងចោទផ្សេងទៀតបង់ប្រាក់ចំនួន ៣៥៤,៨លានដុល្លារនៅក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីពាក់ព័ន្ធនឹងក្រុមហ៊ុន ដែលដឹកនាំដោយ Trump Organization Inc ។
សេចក្តីសម្រេច សម្រាប់ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប្រគល់ឱ្យបន្ទាប់ពីលោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋត្រូវបានបញ្ជាកាលពីខែមុនឱ្យបង់ប្រាក់សំណងចំនួន ៨៣,៣លានដុល្លារដល់អ្នកនិពន្ធលោកស្រី Jean Carroll ជុំវិញការអត្ថាធិប្បាយបរិហារកេរ្តិ៍ ដែលលោកស្រីបានធ្វើនៅពេលលោកកាន់តំណែង។
អគ្គមេធាវីរបស់រដ្ឋញូវយ៉ក Letitia James ដែលបានដាក់ពាក្យបណ្ដឹងការក្លែងបន្លំរដ្ឋប្បវេណីបានចោទប្រកាន់ក្រុមហ៊ុននេះថា បានក្លែងបន្លំប្រាក់កម្ចីដោយទម្លាក់តម្លៃនៃទ្រព្យសកម្មរបស់ខ្លួនពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ James បានទាមទារឱ្យចុងចោទសងទឹកប្រាក់វិញចំនួន ៣៧០ លានដុល្លារទៅឱ្យអ្នកខ្ចី។
ភាគីលោក ដូណាល់ ត្រាំ បានបដិសេធការអះអាងនេះ។ ចៅក្រម Arthur Engoron បានឲ្យដឹងនៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃសុក្រថា តុលាការ “រកឃើញថា ចុងចោទទំនងជានឹងបន្តវិធីក្លែងបន្លំរបស់ពួកគេ លុះត្រាតែតុលាការផ្តល់ការបន្ធូរបន្ថយទោសធ្ងន់ធ្ងរ” ។
លោក ត្រាំ ដែលកំពុងស្វែងរកការវិលត្រឡប់ទៅកាន់សេតវិមានវិញតាមរយៈការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចនេះ ដោយបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ការជ្រៀតជ្រែកការបោះឆ្នោតនេះ និងការរំលោភអំណាចដោយចៅក្រមឆបោក និងអគ្គមេធាវីឆបោកមិនអាច អត់ឱនបាន”៕ ប្រែសម្រួល ឈូក បូរ៉ា